BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោកជំទាវឱ វណ្ណឌីន ក្រើនរំលឹកពលរដ្ឋកុំសប្បាយភ្លេចខ្លួន ប្រយត្ន័នាំមេរោគកូវីដចូលផ្ទះនិងគ្រួសារ ក្រោយបុណ្យភ្ជុំបិណ្ឌ

ថ្ងៃពុធ, 06 ខែតុលា 2021 17:37  ហេង សំណាង

នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ចេញទស្សនៈរបស់ជំទាវយ៉ាងដូឆ្នេះថា ខ្ញុំសូមក្រេីនរំលឹកថា សូមកុំឱ្យការសប្បាយភ្លេចខ្លួនរបស់បុគ្គលមួយក្រុមណានោះ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ក្លាយទៅជាការបង្ក ហេតុនៃការចម្លងរោគកូវីដ-១៩  រាតត្បាតធំធេង ដល់គ្រួសារ និងអ្នកដទៃ នៅក្នុងសហគមន័ដែលបុគ្គលនោះរស់នៅ ក្រោយពេលបុណ្យភ្ជុំបិណ្ឌ ដែលអាចឈានទៅដល់មានការស្លាប់បាត់បង់ជីវិតនូវមនុស្សជាទីស្រឡាញ់របស់ខ្លួន៖

photo_2021-10-06_16-36-06

photo_2021-10-06_16-36-07 (2)

photo_2021-10-06_16-36-09

ក្រោយពីខ្ញុំបានឃេីញរូបភាពដេីរកំសាន្តរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមទីតាំងមួយចំនួនមក ខ្ញុំមានការបារម្ភខ្លាំងណាស់ នូវស្ថានភាពខ្វះការប្រុងប្រយ័ត្នរបស់ពួកគាត់ ដោយនាំគ្នាផ្តុំច្រេីនកុះករពេកហេីយៗ មិនមានអនុវត្តន៍វិធានការ ៣ការពារ និង ៣កុំ ។ នៅកន្លែងប្រមូលផ្តុំមួយចំនួនដែលកកស្ទះមនុស្សម្នាច្រេីនហួស ប្រមាណ ក្នុងពេលដែលវីរុសកូវីដ-១៩ ជាពិសេសពពួកដែលតា កំពុងតែចរាចរយ៉ាងសកម្មនៅក្នុងប្រទេស ហានិភ័យនៃការចម្លងបន្តគ្នាលឿននឹងអាចកេីតឡេីងគ្រប់ពេល និងគ្រប់ទីកន្លែង ក្នុងសភាពដែលបងប្អូនជួបជុំប្រមូលផ្តុំកកកុញ ដោយសារតែភាពមាន:ចង់ចូលទៅលេងទឹក ឫកំសាន្តបែបយុវវ័យជុំៗគ្នាច្រេីន ដោយមិនស្តាប់តាមការណែនាំរបស់អជ្ញាធរ និងសមត្ថកិច្ច។ បងប្អូនដឹងទេថា មូលហេតុនៃការផ្ទុះជំងឺដ៏ច្រេីនសន្ធឹកសន្ធាប់នៅបណ្តាប្រទេសមួយចំនួន គឺចេញមកពីកន្លែងដែលកកកុញមនុស្សច្រេីន ឫនៅកន្លែង ៣ជ (កន្លែងបិទជិត កន្លែងជុំៗគ្នាច្រេីន និងនៅជិតកៀកៗគ្នា) ដោយមិនមានអនុវត្ត វិធានការការពារខ្លួន នេះឯង។ តាមរូបភាពដែលខ្ញុំបានឃេីញមួយចំនួន គឺជាការជួបជុំបែបមិនមានការបារម្ភពីហានិភ័យនៃការចម្លងវីរុសកូវីដ-១៩  ទាល់តែសោះ។ ជាការពិតហេីយ ដែលបងប្អូនចង់លេងសប្បាយ ក៏ប៉ុន្តែ មិនត្រូវឱ្យការសប្បាយរបស់ខ្លួន ក្លាយជាការកេីតទុក្ខដោយការបាត់បង់សាច់ញាតិជាទីស្រឡាញ់របស់ខ្លួនដោយសារការឆ្លងជំងឺកូវីដ-១៩ នោះទេ។ ត្រូវចងចាំថា “ ជីវិតយេីងមានតែមួយគត់ បេីស្លាប់បាត់ទៅ តេីការសប្បាយតែមួយភ្លែត ឫមួយថ្ងៃ  ជាផលចំណេញសម្រាប់បុគ្គលដែរទេ? ហេីយយេីងអាចនៅមានពេល និងទីកន្លែងច្រេីនទៀត ដេីម្បីស្វែងទៅរកការកំសាន្តសប្បាយ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ដែលយេីងអាចរៀនរស់នៅ បានយូរអង្វែង ជាមួយនឹងការវិវត្តន៍បម្លែងខ្លួននៃវីរុសកូវីដ-១៩ ។ ការដកស្រង់បទពិសោធន៍ និងរៀនសូត្ររស់នៅកំសាន្តសប្បាយរបស់យេីង ចាំបាច់ត្រូវធ្វេីតាមបែប "សន្សឹមៗ កុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា” ទេីបយេីងអាចឈានទៅដល់ការរក្សាបាននូវសុខសុវត្ថិភាព រក្សាបានសុខភាពបុគ្គល គ្រួសារ និងសហគមន៍ បានយូរអង្វែងផងដែរ។ ខ្ញុំសូមក្រេីនរំលឹកហេីយរំលឹកទៀតថា ទោះជាបុគ្គល និងក្រុមគ្រួសារ ដេីរកំសាន្តនៅទីណាក៏ដោយ  សូមកុំភ្លេចនាំយកទៅជាមួយខ្លួននូវការអនុវត្តន៍ “៣ការពារ និង ៣កុំ” ឱ្យបានខ្ជាប់ខ្ជួន រួមគ្នាបញ្ចៀសបាននូវការចម្លងបន្តគ្នា ដែលជាមហន្តរាយសុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិ។ ត្រូវចេះជួយដាស់តឿនគ្នា រំលឹកគ្នាទៅវិញទៅមក ក្នុងពេលដេីរកំសាន្ត នូវក្បួនការពារខាងលេីនេះ ជាចាំបាច់ ដេីម្បីសេចក្តីសុខ  និងសុខភាពល្អផ្ទាល់ខ្លួន និងក្រុមគ្រួសារមានសុវត្ថិភាព ហេីយមិនត្រូវនាំវីរុសកូវីដ-១៩ មកចម្លងក្រុមគ្រួសាររបស់ខ្លួនឡេីយ ជាពិសេសជនវ័យចាស់ និងវ័យចាស់ជរា។ សូមជូនពរបងប្អូនប្រជាពលរដ្ឋ សុខភាពល្អ ចៀសផុតការចម្លងរោគកូវីដ-១៩ ចង្រៃ គ្រប់ៗគ្នា និងសូមអរគុណច្រេីន។ 

លោកជំទាវវេជ្ជបណ្ឌិត  ឱ  វណ្ណឌីន
រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា


ថ្ងៃពុធ, 06 ខែតុលា 2021 17:37  ហេង សំណាង