BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ភោជនីយដ្ឋាន និងអាហារដ្ឋានចំនួន ៩កន្លែងក្នុងក្រុងសៀមរាប ទទួលបានលិខិតអនុញ្ញាតបម្រើសេវាកម្មថ្ងៃបុណ្យភ្ជុំបិណ្ឌ

ថ្ងៃពុធ, 06 ខែតុលា 2021 14:10  ហេង សំណាង

photo_2021-10-06_13-56-40 (1)

នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ត និងក្រុមការងារ បានទទួលការអនុញ្ញាតពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ផ្ដល់លិខិតអនុញ្ញាតឲ្យបម្រើសេវាកម្មចំណីអាហារនៅនឹងកន្លែង ជូនដល់ទីតាំង អាហារដ្ឋាន និង ភោជនីយដ្ឋានចំនួន៩ ក្នុងក្រុងសៀមរាប ដើម្បីសម្រួលដល់ការប្រកបអាជីវកម្ម និងភ្ញៀវទេសចរស្របពេលថ្ងៃឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌ។

តាមការលើកឡើងរបស់ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ត បង្ហាញបន្ទាប់ពីមានការបើកតំបន់ក្រហម និងតំបន់លឿងទុំក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រុមការងារចម្រុះរដ្ឋបាលខេត្ត និងក្រុមការងារជំនាញរបស់មន្ទីរទេសចរណ៍ខេត្ត បានចុះមកពិនិត្យ និងវាយតម្លៃទីតាំងអាជីវកម្មជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋអាចបើកអាជីវកម្មឡើងវិញ។ 

លើសពីនោះ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត ក៏បានជំរុញដល់ម្ចាស់ទីតាំងជីវកម្មនានា ណែនាំដល់បុគ្គលិកពាក់បណ្ណបានទទួលការចាក់សាំង និងផ្ដល់ការបញ្ចុះតម្លៃដល់អតិថិជនណាដែលទទួលបានការចាក់វ៉ាក់សាំងផងដែរ ដើម្បីបង្ហាញពីទំនុកចិត្ត និងកាត់បន្ថយហានិភ័យដល់សុខភាពភាគីទាំងសងខាង។

បើតាម លោក ធឹម សេរីវុឌ្ឍ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តសៀមរាប បញ្ជាក់ថា ការស្នើលិខិតអនុញ្ញាតបម្រើសេវាកម្មនៅនឹងកន្លែង របស់អាហារដ្ឋាន និងភោជនីយដ្ឋានទេសចរណ៍នេះ ពុំមានការបង់ប្រាក់ឡើយ។ ក្នុងនោះ ការវាយតម្លៃចែកចេញជា ៣ប្រភេទ គឺអាហារដ្ឋាន និងភោជនីយដ្ឋានទេសចរណ៍ កម្រិតខ្ពស់ មធ្យម និងទាប។

photo_2021-10-06_13-56-38

photo_2021-10-06_13-56-39

ទន្ទឹមនោះ អ្នកគ្រប់គ្រងទីតាំងភោជនីយដ្ឋានមួយកន្លែងក្នុងក្រុងសៀមរាប បញ្ជាក់ថាភោជនីយដ្ឋានរបស់អ្នកនាង ទើបតែផ្ដល់សេវាកម្មនៅនឹងកន្លែងនៅថ្ងៃនេះប៉ុណ្ណោះ បន្ទាប់ពីទទួលបានលិខិតអនុញ្ញាតពីរដ្ឋបាលខេត្ត។

គួរជម្រាបដែរថា ក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌថ្ងៃទី០៥ ម្សិលមិញនេះ មានចំនួនអ្នកទេសចរណ៍ក្នុងប្រទេស មកទស្សនា និងបំពេញភារកិច្ចផ្សេងៗក្នុងខេត្តសៀមរាប មានប្រមាណ៦,០០០ពាន់នាក់ ក្នុងនោះប្រមាណ ២០ភាគរយ ជាទេសចរមកពីបណ្ដារាជធានីខេត្តផ្សេងៗ៕

photo_2021-10-06_13-56-40 (2)

 

photo_2021-10-06_13-56-41 (2)

 

photo_2021-10-06_13-56-41

 

photo_2021-10-06_13-56-42

 


ថ្ងៃពុធ, 06 ខែតុលា 2021 14:10  ហេង សំណាង