BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងសុខាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីសម្រាប់អាស៊ានឌីជីថលសុខភាពសាធារណៈ

ថ្ងៃពុធ, 06 ខែតុលា 2021 13:35  ហេង សំណាង

photo_2021-10-06_13-16-02 (1)

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ប្រធានអនុគណកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យនៃគណកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ តំណាងឯកឧត្តមសាស្ត្រា ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំគណប្រតិភូចូលរួមកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រី សម្រាប់អាស៊ានឌីជីថលសុខភាពសាធារណ  ក្រោមប្រធានបទ “សហការដេីម្បីសុខភាព ​និងក្តីរីករាយកាន់តែប្រសេីរឡេីងនៅលេីសាកលលោកក្រោយពីការរាតត្បាតជំងឺ” ពីថ្ងៃទី៦ ដល់ទី៧ ខែតុលា ឆ្នាំ២០២១។ 

នៅក្នុងកិច្ចប្រជុំពិសេសនេះ លោកជំទាវរដ្ឋលេខាធិការ ឱ វណ្ណឌីន ត្រូវបានជ្រេីសរេីសធ្វេីជាវាគ្មិនម្នាក់ក្នុងចំណោមវាគ្មិនជាច្រេីនទៀត នៅក្នុងរបៀបវារៈ  ពិភាក្សាជជែកវែកញែកអំពីបទពិសោធន៍ និងផលប៉ះពាល់សុខភាពនិងសេដ្ឋកិច្ច ព្រមទាំងបញ្ហាប្រឈមដែលជួបប្រទះក្នុងកំឡុងពេលអន្តរាគមន៍ឆ្លេីយតបទៅនឹងការរាតត្បាត នៃជំងឺកូវីដ-១៩ ក្នុងតំបន់ ជាពិសេសនៅក្នុងប្រទេស។ ក្នុងពេលផ្តល់បទអន្តរាគមន៍ឆ្លេីយតបទៅនឹងសំណួរ លោកជំទាវរដ្ឋលេខាធិការ ឱ វណ្ណឌីន បានបញ្ជាក់ពីសារៈសំខាន់បំផុតដែលមិនអាចខ្វះបាននូវភាពដឹកនាំដ៏ខ្លាំង ចំទិសដៅ រហ័សរហួន និងវៃឆ្លាត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការឆ្លេីយតប ដាក់ចេញវិធានការបត់បែន សំដៅគ្រប់គ្រងបានល្អនូវស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ជាពិសេសលោកជំទាវ បានលេីកបង្ហាញពីភាពជោគជ័យរបស់កម្ពុជាក្នុងការអនុវត្តន៍គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស និងលទ្ធផលសម្រេចបានលេីកិច្ចការដ៏សំខាន់នេះ នៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ការគ្រប់គ្រងការងារ និងទិន្នន័យតាមប្រព័ន្ធឌីជីថល ក៏ត្រូវបានលេីកឡេីងជាបែបបទពិសោធន៍មួយផ្នែករបស់កម្ពុជា ទន្ទឹមនឹងការបញ្ជាក់របស់លោកជំទាវជូនអង្គប្រជុំដែរថា ការដឹកនាំខ្លាំង និងដាក់ចេញយន្តការត្រឹមត្រូវ ព្រមទាំងការវិនិយោគលេីវិស័យសុខភាពសាធារណៈនេះ និងការពង្រឹងប្រព័ន្ធសុខាភិបាលនៃប្រទេសសមាជិក អាស៊ាន មិនត្រូវមេីលរំលងឡេីយនៅក្នុងផែនការត្រៀមលក្ខណៈ តទៅមុខទៀត សម្រាប់ឆ្លេីយតបការរាតត្បាតនាពេលខាងមុខ ហេីយយេីងត្រូវរៀនរស់នៅក្នុងប្រក្រតីភាពថ្មី ក្នុងបរិបទដែលវីរុសកូវីដ-១៩ វិវត្តន៍បម្លែងខ្លួន ដោយយេីងមិនអាចនឹងសម្លាប់បានអស់នោះឡេីយ ដោយ "យេីងមិនត្រូវជាប់គាំងក្នុងប្រអប់កូវីដ-១៩ ហេីយយេីងត្រូវត្រួតត្រាកូវីដ-១៩ ជាជាងទុកឱ្យកូវីដ-១៩ ត្រួតត្រាជីវិតរស់នៅប្រចាំថ្ងៃរបស់យេីង" ឡេីយ។ ដូច្នេះ ការរៀនរស់នៅជាមួយនឹងការបន្តកិច្ចការពារការចម្លងរោគ ជាប្រធានបទសម្រាប់យេីងយកទៅគិត និងរៀបចំខ្លួន ដោយត្រៀមលក្ខណៈទុកជាមុន ជាមួយនឹងការវាយតម្លៃហានិភ័យ បន្ធូរបន្ថយវិធានការ និងជំរុញការចាក់វ៉ាក់សាំងឱ្យបានលឿន ប្រជាជនជាច្រេីនទទួលបានវ៉ាក់សាំង និងបានគ្រប់ប្រទេសផងដែរ។ ការធ្វេីដំណេីរ និងការទទួលស្គាល់នូវបណ្ណបញ្ជាក់ចាក់វ៉ាក់សាំងក្នុងបណ្តាប្រទេសអាស៊ាន ក៏ជាចំណុចលេីកឡេីងសម្រាប់ការយល់ដឹងផងដែរ។ ការសាមគ្គីភាពក្នុងប្រទេស ក្នុងតំបន់ និងលេីសាកលោក ជាមួយនឹងកិច្ចសហប្រតិបត្តិការបែបពហុវិស័យ ជាជំហានដែលយេីងគួរតែបោះទៅមុខ ដោយមិនត្រូវមានការបែងចែកពិភពលោក មានការរេីសអេីង រួមទាំងវ៉ាក់សាំងផងដែរ។ កិច្ចសហការាមួយដៃគូរ ដូចជាអង្គការសុខភាពពិភពលោក និងអង្គការផ្សេងៗ ជាតម្រូវការរួមគ្នាដេីម្បីជួយគ្នាទៅវិញទៅមក វះកាត់ និងឆ្លងកាត់ចេញពីប្រអប់កូវីដ-១៩ ទាំងអស់គ្នា សំដៅឆ្ពោះទៅវត្ថុបំណងរបស់យេីងទាំងអស់គ្នាគឺ “សហការដេីម្បីសុខភាព និងក្តីរីករាយកាន់តែប្រសេីរឡេីងនៅលេីសាកលលោកក្រោយពីការរាតត្បាតជំងឺ”។ 

photo_2021-10-06_13-16-04

photo_2021-10-06_13-16-05

គោលបំណងនៃកិច្ចប្រជុំ គឺពិភាក្សាអំពីប្រធានបទផុសចេញពីឈុតឆាកនានានៅពីក្រោយការរាតត្បាតជំងឺ និងមេរៀនបទពិសោធន៍កេីតចេញពីការរាតត្បាតជំងឺកូវីដ-១៩ សំដៅឆ្ពោះទៅការវិនិយោគ និងផ្តល់ហិញ្ញវត្ថុ ព្រមទាំងបង្កេីនការយល់ដឹង និងរួមកិច្ចសហការសម្រាប់សុខភាពសាធារណៈ។ 

កិច្ចប្រជុំពិសេសនេះ ត្រូវបានប្រារព្ធពិធីបេីកដោយ មានវត្តមាន ឯកឧត្តម Dato Dr. Mohd Amin Liew Abdullah រដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃប្រទេសប្រុយណេ ដែលបច្ចុប្បន្ន ប្រទេសនេះជាប្រធានអាស៊ាន ឯកឧត្តម Dato Dr.Hi Md Isham bin Jaafar រដ្ឋមន្ត្រីសុខាភិបាលប្រុយណេ និងឯកឧត្តម Dato Lim Jack Hoi អគ្គលេខាធិការអាស៊ាន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋមន្ត្រីសុខាភិបាល រដ្ឋមន្ត្រីសេដ្ឋកិច្ច អជ្ញាធរសុភាពសាធារណៈនៅក្នុងអាស៊ាន ប្រទេសសមាជិកអាស៊ានទាំង១០ វិទ្យាស្ថានសិក្សា និងស្រាវជ្រាវនៃបណ្តប្រទេសអាស៊ាន អង្គការសុខភាពពិភពលោក ធនាគារពិភពលោក មូលនិធិ Rockefeller មូលនិធិ Bill & Melinda Gates និងដៃគូពាក់ព័ន្ធសរុបចំនួន ៣៣៨នាក់៕

photo_2021-10-06_13-16-06

 


ថ្ងៃពុធ, 06 ខែតុលា 2021 13:35  ហេង សំណាង