បេីតាមការឱ្យដឹងពីក្រសួងទេសចរណ៍ នៅយប់ម្សិលមិញបានឲ្យដឹងថា៖ នាថ្ងៃឈប់សម្រាកទី១នៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេសចរចេញដើរកម្សាន្តតាមរមណីយដ្ឋាននានានៅទូទាំងប្រទេស សរុបចំនួន ១៤៩.០១៣ នាក់ ក្នុងនោះ ភ្ញៀវជាតិ ១៤៧,៥៤៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,៤៦៩ នាក់។
គោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវទស្សនា រួមមាន៖
− ខេត្តកំពត ៣០,៤៥៥ នាក់
− ខេត្តកែប ២៦,៨៩០ នាក់
− ខេត្តព្រះសីហនុ ១៨,១៩៧ នាក់
− ខេត្តពោធិ៍សាត់ ៨,៧០៥ នាក់
− ខេត្តមណ្ឌលគិរី ៧,២៣៣ នាក់
− ខេត្តសៀមរាប ៦,០៨៦ នាក់
ជារួម សភាពការណ៍ទូទៅសម្រាប់ថ្ងៃទី១នេះ មានភាពល្អប្រសើរ បើទោះបីមានភ្លៀងធ្លាក់នៅតាមបណ្តារាជធានីខេត្តភាគច្រើន។
ការដើរកម្សាន្ត និងជួបជុំគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបានសាទរពីវិស័យឯកជន ខណៈពួកគេបង្ហាញក្តីសង្ឃឹមចំពោះចរន្តភ្ញៀវទេសចរផ្ទៃក្នុងដែលជាដង្ហើមសេដ្ឋកិច្ចទ្រទ្រង់ប្រតិបត្តិការអាជីវកម្មបានមួយកម្រិតផងដែរ៕