នាថ្ងៃទី៤ខែតុលាកន្លងទៅរដ្ឋបាលខេត្តសៀមរាបបន្តដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្តោះអាសន្នសម្រាប់បម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅចន្លោះពីម៉ោង ២១ (ម្ភៃមួយ) ដល់ម៉ោង ៣ (បី) សម្រាប់រយៈពេល ១៤(ដប់បួន)ថ្ងៃ រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។