BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោកលី ប៊ុនយឹម ផលិតករភាពយន្តជើងចាស់នាទសវត្សរ៍ទី៦០បានទទួលមរណៈភាពហើយ

ថ្ងៃអង្គារ, 05 ខែតុលា 2021 15:28  ហេង សំណាង

photo_2021-10-05_15-18-06 (1)

លោក លី ប៊ុនយឹម ដែលផលិតករភាពយន្តកំពូលមួយរូបនៃកម្ពុជាកាលពីទសវត្សរ៍ទី៦០ និងជានិពន្ធនិងដឹកនាំរឿងចៅពុទ្ធិសែននិងនាងកង្រី កាលពីសង្គមចាស់បានទទួលមរណភាពហើយ នៅម៉ោង១១ និង៥០នាទីថ្ងៃត្រង់ នាថ្ងៃអង្គារ៍ ទី៥ ខែតុលា ឆ្នាំ២០២១ ក្នុងជន្មាយុ៨៧ឆ្នាំ។ នេះបើការបញ្ចាក់ពីក្រុមគ្រួសារលោកលី ប៊ុនយឹម ។

ការបាត់បង់អ្នកនិពន្ធនិងជាអ្នកដឹកនាំខ្សែរភាពយន្តខ្មែររូបនេះ បានធ្វើអោយអ្នកស្នេហាវិស័យភាពយន្តខ្មែរទាំងអស់ មានការសោកស្តាយជាពន់ពេកពិសេសលោកលី ប៊ុមយឹម បានបន្សល់ស្នាដៃជាច្រើនរឿងរាប់មិនអស់ទាំងស្នាដៃពីអតីតកាលនិងបច្ចប្បន្ន ដល់អ្នកស្នេហាខ្សែភាពយន្តខ្មែរក្នុងនិងក្រៅប្រទេស ។ យើងសូមសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពនិងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកព្រឹទ្ធាចារ្យ លី ប៊ុនយឹម អញ្ជើញទៅកាន់បរមសុខឋានកុំបីឃ្លាងឃ្លាតឡើយ។ 

វីរភាព និងតម្លៃមរតកស្នាដៃរបស់លោកព្រឹទ្ធាចារ្យក្នុងវិស័យសិល្បៈភាពយន្ត មហាជននិងអ្នកទស្សនិកជន និងប្រជាជាតិខ្មែរទាំងមូលនៅចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបានឡើយ៕

photo_2021-10-05_15-18-51

photo_2021-10-05_15-17-24

 


ថ្ងៃអង្គារ, 05 ខែតុលា 2021 15:28  ហេង សំណាង