BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នាងខ្ញុង និងនាង អយ ត្រូវអ្នកនាងសឿ សុធារ៉ា ទម្លាយរឿងថាខ្វះលុយតុងទីន ទើបធ្វើឲ្យនាងអាម៉ាស់ដោយគេបង្ហោះតាមហ្វេសប៊ុកនាពេលកន្លង

ថ្ងៃអង្គារ, 05 ខែតុលា 2021 10:48  ហេង សំណាង

ភ្នំពេញ៖ មានការបែកធ្លាយ បន្ទាប់ពីអ្នកនាង សឿ សុធារ៉ា រងការអាម៉ាសអស់មហាជនរឿងមិនសងប្រាក់តុងទីនត្រឡប់ទៅកូនៗវិញ ឥឡូវនេះ នាងបានទម្លាយការពិតឲ្យដឹងតាមហ្វេសប៊ុករបស់នាងនៅយប់ថ្ងៃទី៤ខែតុលានេះថា ” ដូចបងប្អូនបានដឹងរួចមកហើយថា មានសារព័ត៌មានបានចុះផ្សាយជាហូរហែរអំពីនាងខ្ញុំ ពីរឿងដែលនាងបានជំពាក់លុយគេមិនសង ក្នុងរឿងការលេងតុងទីន”ដើម្បីបង្វិលលុយទៅអោយគ្នាទៅវិញ ទៅមក”នូវទឹកប្រាក់ត្រឹមតែ844$តែប៉ុណ្ណោះ គេមិនទុកមុខឲ្យនាងខ្ញុំដែលកំពង់រងគ្រោះដោយសារតែកូនៗដេញយកលុយទៅបាត់រួចមិនព្រមសងមកវិញដោយគ្មានទំនួលខុសត្រូវ រហូតធ្វើឲ្យគេចុះផ្សាយអំពីនាងខ្ញុំទាល់តែបានដែលនាងខ្ញុំកំពង់តែទទួលខុសត្រូវហើយ។ដូច្នេះ បើនាងខ្ញុំបានជាជ្រុលប្រឡាក់ទៅហើយ អ្នកដែលជំពាក់នាងខ្ញុំក៏ត្រូវតែប្រឡាក់ជាមួយនឹងនាងខ្ញុំដែរ។ជាក់ស្តែងថ្ងៃនេះ នាងខ្ញុំសូមបង្ហាញមុខកូនតុងទីនខ្ញុំពីរនាក់ ដែលជំពាក់លុយនាងខ្ញុំមិនព្រមសង ហើយធ្វើឲ្យនាងខ្ញុំរងគ្រោះដោយសារតែពួកគាត់ រហូតយកប្លង់ផ្ទះដែលជាជម្រកចុងក្រោយរបស់នាងខ្ញុំទុកសម្រាប់កូនៗនាងខ្ញុំបានជ្រកយកទៅបញ្ចាំ ដើម្បីបំពេញទំនួលខុសត្រូវទៅអោយកូនៗផ្សេងៗដ៏ទៃទៀតដើម្បីកុំអោយមានបញ្ហាចោទប្រកាន់ណាមួយឡើង។ 

photo_2021-10-05_10-06-45

រាយនាមកូនតុងទីនដូចខាងក្រោម៖
ទីមួយ ឈ្មោះ អ្នកនាង ស្រេង សុកាន់ដា (ហៅស្រីញ៉ុង)តារាកំប្លែងជំពាក់នូវទឹកប្រាក់នាងខ្ញុំចំនួន 10860$ គិតត្រឹមថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២១ មកទាល់និងថ្ងៃនេះគាត់មិនព្រមសងប្រាក់នាងខ្ញុំទេ ដោយឲ្យនាងខ្ញុំទទួលខុសត្រូវបង់ប្រាក់ជំនួសគាត់ក្នុងមួយថ្ងៃ220$ រហូតចប់តុងទីននាងខ្ញុំ40ថ្ងៃទៀត...បញ្ជាក់(តុងទីនក្បាល20$ គាត់លេង11ក្បាលងាប់ទាំងអស់)។

download

ទីពីរ៖   ឈ្មោះ  អ្នកនាង ជួន ចាន់រតនា (ហៅស្រីអយ)អតីតតារាកំប្លែង ជំពាក់នូវទឹកប្រាក់នាងខ្ញុំចំនួន 9520$ គិតត្រឹមថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១ មកទាល់និងថ្ងៃនេះគាត់មិនព្រមសងប្រាក់នាងខ្ញុំទេ ដោយអោយនាងខ្ញុំទទួលខុសត្រូវបង់ប្រាក់ជំនួសគាត់ក្នុងមួយថ្ងៃ173$ រហូតចប់តុងទីននាងខ្ញុំចំនួន40ថ្ងៃទៀត...បញ្ជាក់(តុងទីនក្បាល20$ គាត់លេង7ក្បាលងាប់5រស់2) ហើយខ្ញុំថែមទាំងចេញលុយជំនួសគាត់500$ ចំនួន37សប្តាហ៍ទៀត ដែលគាត់បានលេងតុងទីនជាមួយនាងខ្ញុំមួយខ្សែទៀតគឺ ក្បាល100$។

photo_2021-10-05_10-09-19

សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូមអ្នកនាងទាំងពីរមេត្តាយកលុយមកសងនាងខ្ញុំផង ដើម្បីខ្ញុំយកលុយហ្នឹងទៅអោយកូនៗដែលគេរងគ្រោះដោយសារតែអ្នក”។ 
ភ្ជាប់ដោយសំណេរនេះគឺជារូបថតរបស់តារាកំប្លែងទាំងពីរ អមដោយកិច្ចសន្យាក្នុងការទូទាត់ប្រាក់សងត្រឡប់មកអ្នកនាងសឿ សុធារ៉ាវិញ ប៉ុន្តែពេលនេះរឿងនេះបានផ្ទុះកក្រើកហើយ។ 
  គេនៅចាំបានថា រសៀលថ្ងៃទី២ខែកញ្ញាឆ្នាំ២០២១នេះ មានការភ្ញាក់ផ្អើលមួយពេញបណ្តាញសង្គមហ្វេសប៊ុកក្រោយពីនារីម្នាក់ឈ្មោះ Aza Be Strong  បានបញ្ចេញសារយ៉ាងវែងភ្ជាប់ដោយរូបថត និងវីដេអូមួយ ដោយបានលើកឡើងអំពីការគេចវេសរបស់តារាសម្តែង សឿ សុធារ៉ា មិនព្រមទូទាត់ប្រាក់តុងទីនអស់រយៈពេលជាច្រើនខែកន្លងមកហើយ។ ដំណឹងនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងពេញបណ្តាញសង្គម ពិសេសក្នុងចង្កោមអ្នកសិល្បៈ។ ក្រោយមកតារាកំប្លែងនាងពីនក៏បានបញ្ចេញសារស្រដៀងគ្នានេះផងដែរធ្វើឲ្យនាងមានការអាម៉ាស់យ៉ាងខ្លាំង៕


ថ្ងៃអង្គារ, 05 ខែតុលា 2021 10:48  ហេង សំណាង