នាសព្វថ្ងៃ ក្នុងសម័យថ្មី ក្រុមគ្រួសារខ្មែរភាគច្រើនច្រើនតែងតែទិញនំអន្សមជំនួសឲ្យការធ្វើ
ដោយខ្លួនឯង។ប៉ុន្តែប្រសិនបើលោកអ្នកចង់ស្វែងយល់អំពីរបៀបធ្វើនំអន្សម
ប្រពៃណីរបស់ដូនតាខ្មែរបណ្តាញព័ត៌មានBeetubeសូមអញ្ជើញលោកអ្នកនាងចូលទស្សនារបៀបធ្វើនំអន្សមនិងរូបមន្តគ្រឿងផ្សំដូចខាងក្រោយ៖
# គ្រឿងផ្សំនំអន្សមជ្រូករួមមាន៖
- អង្ករដំណើប
- សណ្ដែកខៀវ
- សាច់ជ្រូកបីជាន់
- អំបិល ម្រេច ខ្ទឹម ប៊ីចេង
# របៀបធ្វើនំអន្សមជ្រូក ៖
- យកអង្ករដំណើបត្រាំក្នុងទឹកក្នុង១យប់។ស្រង់អង្ករទុកឲ្យស្ងួតទឹកហើយដាក់អំបិល
បន្តិច។
- សណ្ដែកខៀវត្រាំក្នុងទឹកក្នុងរយៈពេលពី២ដល់៤ម៉ោង កញ្ជ្រោកឲ្យចេញសំបកយក
ទៅស្ងោរឲ្យឆ្អិន ហើយបុកឲ្យមល្អិត។
- សាច់ជ្រូកហាន់ជាបន្ទះធំៗ ប្រឡាក់អំបិល ម្រេចនិងខ្ទឹម។
- យកស្លឹកសាកូខ្ចប់ធ្វើនំដោយដាក់អង្ករដំណើប។កូនចាំចង្គឹះដាក់សណ្ដែកខៀវពី
លើឲ្យស្ដើងរួចហើយដាក់សាច់ជ្រូក៣ជាន់ពីរបន្ទះចុងក្រោយ។
- យកស្លឹកសាកូដាក់នៅបាតឆ្នាំងជាមុនសិនទើបដាក់នំចូលក្នុងឆ្នាំង។ ស្ងោរឲ្យទឹកពុះខ្លាំងក្នុងរយៈពេលពី៥ដល់៧នាទី។បន្ទាប់មកបន្តស្ងោរនំ ក្នុងរយៈពេល១១ម៉ោង
ទៀត។ពេលស្រង់នំចេញប្រើវត្ថុធ្ងន់សង្កតឲ្យស្ងួតទឹក៕
សូមអរគុណ បានអានអត្ថបទនេះ។