នាវាផ្ទុកយន្តហោះ USS Ronald Reagan, USS Carl Vinson និង HMS Queen Elizabeth ll ចូលរួមជាមួយ នាវាផ្ទុកឧទ្ធម្ភាគចក្រពិឃាតិរបស់ជប៉ុន JS LSU បាននាំមុខនាវាចម្បាំង៦ប្រទេសទៀតឆ្លងកាត់តាមសមុទ្ទហ្វីលីពីននៅជិតអូគីណាវ៉ា ។នាវាផ្ទុកយន្តហោះ២ជារបស់អាមេរិកនិង១ជារបស់អង់គ្លេសនៅក្នុងប្រតិបត្តិការ Amanda ដែលមាននាវាទាំងអស់ចំនួន១៧គ្រឿងចូលរួម បានហ្វឹកហ្វឺនរួមគ្នានៅចុងសប្តាហ៍ ក្នុងសមុទ្ទហ្វីលីពីន។
នាវាUSS Ronald Reaga ដែលទើបតែដាក់ពង្រាយថ្មីៗនេះនៅមជ្ឍឹមបូព៌ា បានជួបជាមួយនឹងនាវា Carl Vinson និងនាវា HMS Queen Elizabeth កាលពីថ្ងៃសៅរ៍នៅទឹសនិរតីនៃកោះ អូគីណាវ៉ា ។ ដោយយោងទៅតាមព័ត៌មានដែលបានបញ្ចេញឲ្យដឹងកាលពីច័ន្ទ នាវាផ្ទុកយន្តហោះទាំង៣គ្រឿងនោះបានហែរហមដោយនាវាដ៏ទៃទៀតពីសហរដ្ឋអាមេរិក ,ជប៉ុន, អង់គ្លេស, ញូវ ហ្សេឡង់, ហុល្លង់, និងកាណាដា ។
ព័ត៌មានបានបញ្ចេញឲ្យដឹងទៀតថា ការហ្វឹកហ្វឺននេះរួមបញ្ចូលទាំងការការពារដែនអាកាស , ការប្រយុទ្ធប្រឆាំងនឹងនាវាមុជទឹក , ការផ្លាស់ប្តូរទីតាំង,ទំនាក់ទំនងតាមវិទ្យុ ,។កាលពីថ្ងៃច័ន្ទ កងនាវាចរ៍ទី៧របស់សហរដ្ឋអាមេរិក បានបង្វែរសំណួរអំពីការធ្វើលំហាត់សមយុទ្ធនេះទៅកាន់ទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វីកដែលមានមូលដ្ឋាននៅកោះហាវ៉ៃ នៅពេលដែលមានសំណួរតាមe-mail ដើម្បីចង់បានការធ្វើអត្ថាធិប្បាយភ្លាមៗ ។
រូបថតនៃការហ្វឹកហ្វឺននេះបានបង្ហាញពីនាវាផ្ទុកយន្តហោះទាំង៣គ្រឿង និងនាវាផ្ទុកឧទ្ធម្ភាគចក្រ ជប៉ុន បានដឹកមុខនាវា១៣គ្រឿងទៀតនៅក្នុងសមុទ្ទ។ លំហាត់សមយុទ្ធនេះគឺជាព្រឹត្តិការណ៍ចុងក្រោយ ខណៈដែលយន្តហោះចម្បាំងចិនចំនួន១៦គ្រឿងហោះរំលងដែនទឹកតៃវ៉ាន់ប៉ែកខាងត្បូង ដែលមានចម្ងាយ៤០០ ណូទីកាល់ ម៉ាយ ពីកោះអូគីណាវ៉ា។
សេចក្តីថ្លែងការណ៍មួយ ដែលចេញពីក្រសួងការបរទេសសហរដ្ឋអាមេររិក ថ្លែងដោយអ្នកនាំពាក្យលោក Ned Price បានព្រមានថាសកម្មភាពយោធារបស់ចិននៅជិតដែនកោះតៃវ៉ាន់ គឺជាការគណនាខុស និងគាស់រំលើងនូវសន្តិភាពនិងសន្តិសុខក្នុងតំបន់។