សភានៃពានរង្វាន់ណូបែល បានប្រកាសថាអ្នកវិទ្យាសាស្ត្រដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក David Julius និង Ardem Patapoutian បានឈ្នះពានរង្វាន់ពិភពលោក ផ្នែកចិត្តសាស្ត្រ ឬវេជ្ជសាស្ត្រក្នុងការរកឃើញសសៃប្រសាទដែលនឹងអនុញ្ញាតិឲ្យមនុស្សមានអារម្មណ៍ដឺងពីសីតណ្ហភាពនិងការប៉ៈស្ទាប ។
វិទ្យាស្ថាន Karolinska នៃសភាពានរង្វាន់ណូបែល បានឲ្យដឹងថា លោកJulius ដែលជាសាស្ត្រាចារ្យនិងជាប្រធាននាយកដ្ឋានចិត្តសាស្ត្រនៃមហាវិទ្យាល័យ កាលីហ្វ័រនីញ៉ា ,សាន់ហ្វ្រាន់ស៊ីស្កូ , បានប្រើសមាសធាតុដែលមាននៅក្នុងម្រេចធ្វើឲ្យស្បែករបស់យើងក្តៅដោយសារសសៃប្រសាទរបស់យើងទទួលអារម្មណ៍តាមរយៈវិញ្ញាណមួយ ។
លោក Patapoutian ,សាស្ត្រាចារសសៃប្រសាទវិទ្យានៃនាយកដ្ឋានស្រាវជ្រាវ Scripsps បានប្រើប្រាស់កោសិការ សម្ពាធនៃវិញ្ញាណ ឲ្យរកឃើញការឆាប់ទទួលអារម្មណ៍នៃស្បែកនិងសិរីរាង្គផ្នែកខាងក្នុងនៃរាង្គកាយ។ ជ័យលាភីនៃពានរង្វាន់ណូបែលទាំង២រូប បានឆ្លើយដោះស្រាយនូវសំណួរទាំងឡាយដែលទាក់ទងទៅនឹងរបកគំហើញរបស់គេប្រកបទៅដោយភាពប្រាកដនិយមនិងតក្កភាព។ លោក Thomas Perlman អគ្គលេខាធិការនៃគណកម្មាធិការ ណូបែល និងសភាណូបែល ដែលជាអ្នកប្រកាសពីជ័យលាភីក្នងឆ្នាំនេះបានបញ្ជាក់ថា ពួកគេបានពន្យល់និងផ្តល់ចម្លើយដែលពិភពលោកអាចទទួលយកបាន។
“ នេះគឺការដោះស្រាយគន្លឹះមួយនៃអាថ៌កំបាំងរបស់ធម្មជាតិនៃវិញ្ញាណរបស់យើង” លោកបានបន្ថែមទៀតថា “ ប្រាកដណាស់ អ្វីមួយដែលសំខាន់សំរាប់ការរស់រានមានជីវិតរបស់យើង វាក៏សំខាន់ណាស់ដែរដែលយើងរកឃើញនូវជំរៅរបស់វា” ។
Nils-Gorran Larson ប្រធាននៃគណកម្មាការណូបែលខាងចិត្តវិទ្យា និងវេជ្ជសាស្ត្រ ឆ្នាំ២០២១ បាននិយាយថា មានបញ្ហាខាងវេជ្ជសាស្ត្រច្រើនណាស់ ដែលពាក់ព័ន្ធទៅនឹងការឈឺចាប់ ហើយថាសសៃប្រសាទផ្សេងទៀតនឹងក្លាយទៅជាមុខសញ្ញាសំរាប់ការអភិវឌ្ឍន៍ថ្នាំពេទ្យ ដែលអាចនឹងជួយការអភិវឌ្ឍការព្យាបាលទៀតផង។