BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រវត្តិនំអន្សមនិងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ

ថ្ងៃចន្ទ, 04 ខែតុលា 2021 17:02  ហេង សំណាង

នំអន្សម ជានំដែលប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ក្រុមគ្រួសារតែងតែរៀបចំវេចនំអន្សមជារៀងរាល់ឆ្នាំមិនដែលខានក្នុងរដូវបុណ្យចូលឆ្នាំខ្មែរជាពិសេសរដូវបុណ្យភ្ជុំបិណ្ឌក្រៅពីពិធីបុណ្យទាំងពីរនេះនៅក្នុងពិធីមង្គលការក៏គេតែងឃើញមានវេចនំអន្សមផងដែរ។ គេតែងសម្គាល់ឃើញនៅមុនថ្ងៃភ្ជុំបិណ្ឌឬភ្ជុំធំ មួយឬពីរថ្ងៃប្រជាពលរដ្ឋខ្មែរតែងញាប់ដៃញាប់ជើងម្នីម្នារៀបចំវេចនំអន្សមដើម្បីទុកចូលរួមក្នុងឱកាសភ្ជុំបិណ្ឌ។ នំដែលពលរដ្ឋខ្មែរនិយមវេចនោះរួមមានដូចជា៖ នំអន្សមជ្រូក អន្សមចេក នំគម នំបត់ ជាដើម។

2021-10-04 16.56.41

 

2021-10-04 16.56.47

 

2021-10-04 16.56.54

អត្ថន័យរបស់នំអន្សម៖ «អន្សម» តាមវចនានុក្រមសម្ដេចសង្ឃ ជួន ណាត បានពន្យល់ថា ជាឈ្មោះនំ ធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលស្មើចុងស្មើដើមចម្អិនដោយស្ងោរ ឬអាំងក៏មាន។ អន្សមមានច្រើនប្រភេទគឺ អន្សមចេក អន្សមដាក់ចេកណាំវ៉ាទុំទាំងមូលជាស្នួល។ អន្សមជ្រូក អន្សមដាក់សាច់ជ្រូកជាស្នូល។ អន្សមដូង អន្សមដាក់ខ្ទិះដូង ឬសាច់ដូងទុំកោសលាយផង។ អន្សមអាំង អន្សមដែលចម្អិនដោយអាំង។ល។

មូលហេតុនាំឲ្យមានការវេចនំអន្សមតាមជំនឿសាសនា៖ យោងតាម (Nom Ansom) ឯកសារមួយចំនួនបានឲ្យដឹងថា ក្នុងសម័យព្រះបាទជ័យវរន្ម័ទី៧ ប្រទេសកម្ពុជាប្រកាន់សាសនាព្រាហ្មណ៍ ហើយរបស់ប្រើប្រាស់និងសម្ភារភាគច្រើនតែមានទំនាក់ទំនងនឹងសាសនាតួយ៉ាងនំអន្សមនេះជាដើម។

ក្នុងសាសនាព្រាហ្មណ៍នំអន្សមគឺតំណាងឲ្យលិង្គព្រះឥសូរចំណែកឯនំគមវិញគឺតំណាងឲ្យយោនី នាងឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ។ ម៉្លោះហើយទើបយើងតែងតែឃើញនំប្រភេទនេះក្នុងពិធីបុណ្យទាន អមជាមួយនឹង «នំគម» ដែលជានំប្រពៃណីខ្មែរផងដែរ។

ដោយសារជំនឿសាសនាព្រាហ្មណ៍ត្រូវបានដក់ជាប់ក្នុងផ្នត់គំនិតខ្មែរគ្រប់គ្នាទៅហើយនោះ (បើតាមសាសនាព្រះពុទ្ធ ពុំមានយកនំទៅបោះបាច ឬសែនដូច្នេះទេ មានតែសាសនាព្រាហ្មណ៍តែមួយប៉ុណ្ណោះ) ទើបខ្មែរយកនំអន្សមជ្រូក អន្សមចេក នំគម នំបត់ទាំងនេះទៅប្រគេនព្រះសង្ឃវិញ ដែលធ្វើឲ្យសាសនាទាំងពីរលាយឡំគ្នាដូចយើងឃើញសព្វថ្ងៃនេះ។

«នំអន្សម» មានដើមកំណើតតាំងពីបរមបុរាណកាលមក ក្នុងប្រវត្តិនំប្រពៃណីខ្មែរ និងត្រូវបានគេឃើញវត្តមាននំមួយប្រភេទនេះនៅក្នុងពិធីបុណ្យប្រពៃណីខ្មែរ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យសាសនាមួយចំនួនទៀត។ ការដែលយកនំទាំងអស់នេះទៅវត្តនៅថ្ងៃភ្ជុំបិណ្ឌមកពីបុណ្យនេះក៏ដូចជា បុណ្យផ្សេងទៀត ជាប់ពាក់ព័ន្ធនឹងព្រហ្មញ្ញសាសនា។

នំអន្សម៖ ដំបូងយើងត្រូវហែកស្លឹកចេក ឬស្លឹកផ្អាវហើយហាលថ្ងៃឲ្យទន់ល្អចំពោះស្លឹកចេក។ បន្ទាប់មកត្រូវយកវាមកជូតឲ្យស្អាតនិងត្រូវត្រៀមខ្សែសម្រាប់ចង។ គេអាចយកដើមចេកមកធ្វើជាខ្សែក៏បាន ឬខ្សែចងធម្មតាក៏បាន។ បន្ទាប់មកទៀត ត្រូវលាងអង្ករដំណើបទុកឲ្យស្ងួត ហើយទឹកអង្ករដំណើបនោះត្រូវលាយអំបិលតិចៗដើម្បីបង្កើនឱជារសហើយត្រូវលាងសណ្ដែកលឿងទុកឲ្យស្រស់ទឹក។ បន្ទាប់ពីនោះយើងត្រូវហាន់សាច់ជ្រូកជាចង្វាយវែងល្មម (ភាគច្រើនគេយកសាច់ជ្រូកបីជាន់ ដោយសារវាមានជាតិខ្លាញ់តិចៗ) ដោយលាយគ្រឿងដូចជា ម្រេច អំបិល មើមខ្ទឹមស ជាដើម។

ក្រោយមកយើងអាចវេចបានហើយ។ ការវេចយើងត្រូវចំណាយពេលពី១ទៅ២ម៉ោងអាស្រ័យទៅលើចំនួនអង្ករដែលយើងវេច។ ដំបូងយើងត្រូវលាស្លឹកចេកទ្រាប់លើគ្នាឲ្យក្រាស់ល្មមហើយត្រូវដាក់អង្កររាយលើស្លឹកចេកបន្ទាប់មករោយសណ្ដែកលឿងពីលើរួចដាក់សាច់ជ្រូកពីលើហើយបត់ចុងនៃស្លឹកទាំងពីរចូលគ្នា។

បន្ទាប់ពីវេចហើយត្រូវឆ្លងកាត់ដំណាក់កាលមួយទៀតគឺចង។ ការចងនំមិនមែនជាការងាយនោះទេ យើងត្រូវចងឲ្យណែនល្អបើមិនដូច្នេះទេនៅពេលស្ងោរទឹកអាចចូលក្នុងនំដែលអាចធ្វើឲ្យអង្កររលាយចេញ។ បន្ទាប់ពីចងហើយយើងត្រូវយកទៅស្ងោរ។

ការស្ងោរត្រូវចំណាយពេលប្រមាណពី៥ទៅ៦ម៉ោងទម្រាំតែឆ្អិនល្អ។ យើងត្រូវនៅចាំមើលជាប់ជានិច្ចយើងត្រូវមើលភ្លើងឲ្យបានដិតដល់ហើយត្រូវប្រែនំទៅម្ខាងទៀតដើម្បីឲ្យនំឆ្អិនបានល្អ៕

ដកស្រងអត្ថបទFN

 


ថ្ងៃចន្ទ, 04 ខែតុលា 2021 17:02  ហេង សំណាង