BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឃាត់ខ្លួនជនសង្ស័យ០២នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ថ្ងៃចន្ទ, 04 ខែតុលា 2021 14:56  ហេង សំណាង

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៣០:០០នាទីទៀបភ្លឺ នៅចំណុចប្រឡាយលូទឹកស្អុយ ផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងនគរបាលបានចាប់ង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកើតបង្កឡើងជនសង្ស័យចំនួន០២នាក់ ស្លៀកពាក់ស៊ីវិ មធ្យោបាយម៉ូតូ០១គ្រឿង ។

2021-10-04 14.47.13-2

មន្ត្រីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ៖ ជនសង្ស័យទាំង០២នាក់រួមមាន ៖ ១-ឈ្មោះ នៅ ហ៊ាន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅហាងតូប៉េះ ទីកន្លែងស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។ ២-ជនសង្ស័យឈ្មោះ ពេជ្រ សុវណ្ណឌី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួល ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។

វត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់ថង់តូច,ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1FV-6692, ទូរស័ព្ទចំនួន០២គ្រឿង (ម៉ាកOPPO S7 ពណ៌ក្រហមចំនួន០១គ្រឿង និងម៉ាកម៉ូតូរ៉ូឡាសេរីចាស់ ពណ៌ក្រហម ចំនួន០១គ្រឿង)។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។


ថ្ងៃចន្ទ, 04 ខែតុលា 2021 14:56  ហេង សំណាង