BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កូរ៉េខាងជើង-ត្បូង តរភ្ជាប់បណ្តាញទាក់ទងទូរស័ព្ទតាមព្រំដែនឡើងវិញ

ថ្ងៃចន្ទ, 04 ខែតុលា 2021 11:45  គុន ច័ន្ទរដ្ឋា

សេអ៊ូល-

កូរ៉េខាងជើង-ត្បូងបានតរភ្ជាប់បណ្តាញទូរគមនាគមន៍តាមព្រំដែនឡើងវិញបន្ទាប់ពីកូរ៉េខាងជើងបានកាត់ផ្តាច់កាលពីខែសីហា ទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃច័ន្ទទី៤ខែតុលា ។ ការតភ្ជាប់ឡើងវិញនេះ កើតមានឡើងបន្ទាប់ពី មានការព្រួយបារម្ភពីសហគមន៍អន្តរជាតិជាមួយនឹងការបាញ់សាកល្បងជាបន្តបន្ទាប់ទៅលើអាកាសប៉ុន្មានសប្តាហ៍មកនេះ ដែលជម្រុញឲ្យមានការកោះប្រជុំជាបន្ទាន់នៃក្រុមប្រឹក្សារសន្តិសុខ អ.ស.ប.។

photo_2021-10-04_11-40-04

រដ្ឋមន្ត្រីក្រសួងបង្រួបង្រួមជាតិនៃទីក្រុងសេអ៊ូលបានបញ្ជាក់ថា មន្ត្រីនៃប្រទេសទាំង២ បានធ្វើទំនាក់ទំនងគ្នាតាមទូរស័ព្ទជាលើកដំបូងកាលពីថ្ងៃច័ន្ទ បន្ទាប់ពីខកខានចាប់តាំងពីខែសីហាមក។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ ជាមួយនឹងការតរភ្ជាប់ឡើងវិញនៃបណ្តាញទូរស័ព្ទនៃប្រទេសទាំង២ រដ្ឋាភិបាលបានធ្វើការវាយតម្លៃថា មូលដ្ឋាននៃការធ្វើឲ្យមានទំនាក់ទំនងល្អឡើងវិញនៃអន្តរ-កូរ៉េ ត្រូវបានផ្តល់ឲ្យ “ ។

លោកបានបន្ថែមទៀតថា “ រដ្ឋាភិបាលមានក្តីសង្ឃឹមថានឺងបន្តឆាប់ៗនូការសន្ទនានិងចាប់ផ្តើមនូការពិភាក្សារដ៏ច្បាសលាស់មួយ ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងកូរ៉េទាំង២បានល្អប្រសើរឡើងវិញ “។ កាលពីព្រឹកថ្ងៃច័ន្ទមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានសំដែងនូវចេតនាឲ្យមានការតភ្ជាប់ឡើងវិញបណ្តាញទូរគមនាគមន៍ដែលកាត់ផ្តាច់ទំនាក់ទំនងនៃប្រទេសទាំង២។

ប្រទេសកូរ៉េទាំង២បានផ្តល់នូវសញ្ញាល្អឲ្យគ្នាទៅវិញទៅមកដ៏គួរឲ្យភ្ញាក់ផ្អើល នៅចុងខែកក្កដាដោយបានប្រកាសថា នឺងធ្វើឲ្យមានឡើងវិញនូប្រព័ន្ធទូរគមនាគមន៍តាមព្រំដែនដែលបានកាត់ផ្តាច់អស់រយៈពេលជាង១ឆ្នាំ។មន្រ្តីសារព័ត៌មាន KCNA បានអំពាវនាវ ឲ្យទីក្រុងសេអ៊ូល បំពេញនូវកាតព្វកិច្ចរបស់ខ្លួន ដើម្បីធ្វឲ្យមានភាពល្អប្រសើរឡើងវិញនៃទំនាក់ទំនងតាមព្រំដែន។


ថ្ងៃចន្ទ, 04 ខែតុលា 2021 11:45  គុន ច័ន្ទរដ្ឋា