Fox News- រដ្ឋធានីកាប៊ុលនៃអាហ្វហ្គានីស្ថានមានភាពងងឹតសូន្យសុង នៅពេលដែលរដូវរំហើយជិតចូលមកដល់ ពីព្រោះពួកតាលីបង់ដែលជាអ្នកគ្រប់គ្រងប្រទេសថ្មី មិនបានបង់ថ្លៃភ្លើងទៅដល់អ្នកផ្គត់ផ្គង់អគ្គីសនីនៅអាស៊ីកណ្តាល ឬក៏បន្តប្រមូលថ្លៃប្រើចរន្តអគ្គីសនីពីអ្នកប្រើប្រាស់។ ផលវិបាកនេះនឹងកើតមានទូទាំងប្រទេស ជាពិសេសទីក្រុងកាប៊ុល។ លោក Ronnazi ដែលនៅតែមានទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹងក្រុមអ្នកចាត់ចែងការងារ DABS’s បាននិយាយថា "នឹងមានភាពងងឹតសូន្យឈឺង ដែលនឹងនាំអាហ្វហ្គានីស្ថានឲ្យវិលត្រឡប់ទៅរកអតីតកាល ខណៈដែលគេឈានមកដល់សម័យប្រើចរន្តអគ្គីសនី និងទំនាក់ទំនងទូរគមនាគមន៍ ដែលនេះជាស្ថានភាពមួយដ៏គ្រោះថ្នាក់ជាទីបំផុត"។
អគ្គីសនីបាននាំចូលមកពីប្រទេសជិតខាងដូចជា Uzbekistan, Tajikistan,Turkmenistan ដែលសំរាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋពាក់កណ្តាលប្រទេស, ១ផ្នែកទៀតនាំចូលពីអៀរ៉ង់ សំរាប់ផ្គត់ផ្គង់បន្ថែមនៅប៉ែកខាងលិច។ អគ្គីសនីដែលផលិតក្នុងស្រុក ភាគច្រើនជាស្ថានីយ៍ដែលដើរដោយកំលាំងទឹកហូរ ត្រូវបានប៉ះពាល់ដោយភាពរាំងស្ងួតនៅក្នុងឆ្នាំនេះ, អាហ្វហ្គានីស្ថានខ្វះខាតបង្គោលភ្លើងសំរាប់ប្រព័ន្ធចែកចាយទូទាំងប្រទេស ហើយទីក្រុងកាប៊ុលពឹងផ្អែកទាំងស្រុងទៅលើការនាំចូលចរន្តពីអាស៊ីកណ្តាល។
បច្ច្បន្ននេះ ឋាមពលអគ្គីសនី មានច្រើនក្រាស់ក្រែលនៅក្នុងទីក្រុងកាប៊ុល ចាប់តាំងពីពួកតាលីបង់បានចូលកាន់កាប់ ពីព្រោះពួកតាលីបង់មិនបានធ្វើការបំផ្លាញខ្សែរបញ្ជូនចរន្តតភ្ជាប់មកពីតំបន់អាស៊ីកណ្តាលនោះទេ។ ហេតុផលផ្សេងទៀតគឺថា វិស័យឧស្សាហកម្មកំពុងជាប់គាំង សម្ភារៈសឹករបស់យោធានិងរដ្ឋាភិបាលបានត្រូវទុកចោល ចំណែកដ៏ធំបំផុតក្នុងការចែកចាយនិងផ្គត់ផ្គង់ឋាមពលត្រូវបានកាត់ផ្តាច់ ដែលនាំឲ្យទីក្រុងត្រូវធ្លាក់ទៅក្នុងភាពងងឹត។
ទោះជាយ៉ាងណាក៏ដោយ រឿងនេះទំនងជាកើតចេញពីការកាត់ផ្តាច់ចរន្តផ្គត់ផ្គង់ភ្លាមៗពីប្រទេសTajikistan ដែលជាអ្នកផ្គត់ផ្គង់ពីអាស៊ីកណ្តាល ដែលមានទំនាក់ទំនងជាមួយអាហ្វហ្គានីស្ថានមិនសូវល្អ ហើយបានសំរេចចិត្តកាត់ផ្តាច់ចរន្តអគ្គីសនីនេះ ខណៈដែលអាហ្វហ្គានីស្ថានខកខានមិនបានបង់លុយ៕