BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនបញ្ជូនយន្តហោះចម្បាំង៧៧គ្រឿង ចូលទៅក្នុងដែនកំណត់អត្តសញ្ញាណការពារដែនអាកាសតៃវ៉ាន់២ថ្ងៃជាប់គ្នា

ថ្ងៃចន្ទ, 04 ខែតុលា 2021 09:19  គុន ច័ន្ទរដ្ឋា

211003063132-chinese-j-16-fighter-jet-taiwan-release-exlarge-169

Taiwan-CNN រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់បាននិយាយកាលពីយប់ថ្ងៃសៅរ៍ថា ចិនបានបញ្ជូនយន្តហោះចម្បាំងចំនួន៧៧គ្រឿង ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) របស់ខ្លួន២ថ្ងៃជាប់គ្នា។ ដែនកោះដែលការពារខ្លួនឯងមួយនេះ បាននិយាយថាយន្តហោះចម្បាំងចិនចំនួន៣៩គ្រឿង បានចូលទៅក្នុងតំបន់ការពារដែនអាកាស (ADIZ) កាលពីថ្ងៃសៅរ៍ ដែលមានចំនួន១គ្រឿងលើសពីថ្ងៃសុក្រ ៣៨គ្រឿង។ ចំនួន៣៨+៣៩គ្រឿង គឺជាចំនួនដ៏ច្រើននៃយន្តហោះដែលបានជ្រៀតចូលក្នុង១ថ្ងៃៗ ចាប់តាំងពីតៃវ៉ាន់បានប្រកាសជាសាធារណៈនូវសកម្មភាពដូចនេះកាលពីឆ្នាំមុន។

ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍២ថា ការជ្រៀតចូលកាលពីថ្ងៃសៅរ៍ ចែកចេញជា២វេន ២០គ្រឿងក្នុងពេលថ្ងៃ និង១៩គ្រឿងចូលមកក្នុងពេលយប់ មានយន្តហោះ J-16 ២៦គ្រឿង, Su-30 ១០គ្រឿង, Y-8 យន្តហោះប្រឆាំងនឹងនាវាមុជទឹក ២គ្រឿង និង KJ-500 ដែលជាយន្តហោះសង្កេតការណ៍ និងព្រមានចំនួន១គ្រឿង។ ឆ្លើយតបទៅនឹងការជ្រៀតជ្រែកនេះ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា កងទ័ពអាកាសតៃវ៉ាន់ បានធ្វើការព្រមានតាមវិទ្យុទាក់ទង ពង្រាយកាំជ្រួចការពារដែនអាកាស និងប្រញ៉ាប់ប្រញាល់ឡើងយន្តហោះប្រយុទ្ធទៅប្រឈមមុខ។

ផែនទីដែលផ្តល់ឲ្យដោយក្រសួងការពារជាតិតៃវ៉ាន់ បានបង្ហាញយន្តហោះទាំងអស់របស់ចិនកាលពីថ្ងៃសៅរ៍នៅក្នុងតំបន់ចុងនិរតីនៃតំបន់ការពារដែនអាកាសតៃវ៉ាន់។ ការជ្រៀតចូលនេះស្ថិតនៅក្នុងចម្ងាយ១២ណូទីកាល់ ម៉ាយ (រង្វាស់សមុទ្ទ ១ម៉ាយ=ស្មើនឹង១៨០០ម៉ែត្រ) ពីដីកោះ។ ការជ្រៀតចូលរបស់ចិនកាលពីថ្ងៃសុក្រ ធ្វើឡើងដើម្បីអបអរសាទរខួប៧២ឆ្នាំ ចាប់តាំងពីការបង្កើតសាធារណរដ្ឋចិនប្រជាមានិតក្នុងឆ្នាំ១៩៤៩។ គួររំលឹកផងដែរថា តៃវ៉ាន់និងចិនបានគ្រប់គ្រងប្រទេសដាច់ដោយឡែកពីគ្នា ចាប់តាំងពីបានបញ្ចប់នូវសង្រ្គាមសុីវិល ជាង៧ទស្សវត្យរ៍កន្លងមក ហើយពួកជាតិនិយមចិនបានភៀសខ្លួនមកនៅកោះតៃបុិ៕

photo_2021-10-02_18-17-42

 


ថ្ងៃចន្ទ, 04 ខែតុលា 2021 09:19  គុន ច័ន្ទរដ្ឋា