ខេត្តតាកែវ៖ដោយអនុវត្តន៍តាមការណែនាំចង្អុលបង្ហាញនិងបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសុខ សំណាងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវក្នុងការបន្តការចុះជាប្រចាំក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសដំណាំកញ្ឆាខុសច្បាប់ឲ្យដូចភ្លៀងរលឹមនិងជាពិសេសអនុវត្តន៍គោលនយោបាយភូមិឃុំ មានសុវត្ថិភាពនាព្រឹកថ្ងៃសៅរ៍ ១១ រោចខែភទ្របទឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ២៥៦៥ត្រូវនឹងថ្ងៃទី ០២ ខែតុលាឆ្នាំ២០២១លោកវរសេនីយ៍ឯកយុគសារ៉ាត់អធិការនៃ អធិការដ្ឋាននគរបាលស្រុកគិរីវង់បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ប៉ុស្តិ៍ឡើងលើភ្នំស្វែង រុករកនិងកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលលួចដាំខុសច្បាប់បានចំនួន០៤ទីតាំងអាងស្តុបទឹកចំនួន០៤ អាងនៅចំណុចដុបដាដំរីលេងស្ថិតក្នុងភូមិសាស្ត្រឃុំព្រះបាទ ជាន់ជុំស្រុកគិរីវង់ដែលមានផ្ទៃដីដាំដុះប្រមាណ៤៣៧ម៉ែត្រការ៉េ ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងជាអ្នកដាំដំណាំកញ្ឆាខាងលើដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ ៕