BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជម្លោះការទូតនាំឲ្យ អាល់ហ្សេរី កោះហៅឯកអគ្គរដ្ឋទូតពីប្រទេសបារាំងត្រឡប់ទៅស្រុកវិញ

ថ្ងៃអាទិត្យ, 03 ខែតុលា 2021 12:38  គុន ច័ន្ទរដ្ឋា

អាល់ហ្សេរីបានកោះហៅឯកអគ្គរដ្ឋទូតរបស់គេឲ្យវិលត្រឡប់ទៅប្រទេសវិញដើម្បីធ្វើការប្រឹក្សារ ខណៈដែលភាពតានតឹងផ្នែកការទូតបានកើនឡើង ដោយសារការធ្វើអត្ថាធិប្បាយរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron ថាអតីតប្រទេសដែលធ្លាប់នៅក្រោមអាណានិគមបារាំងមួយនេះកំពុងគ្រប់គ្រងតាមបែបប្រព័ន្ធនយោបាយយោធា។  ទូរទស្សន៍រដ្ឋដែលបានដកស្រង់សេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោកប្រធានាធិបតី បាននិយាយថា “ អាល់ហ្សេរីបានកោះហៅ ឯកអគ្គរដ្ឋទូត លោក Mohamed Antarctic-Daoud ពីទីក្រុងប៉ារីសដើម្បីមកធ្វើការប្រឹក្សារយោបល់”។ ដោយបានបន្ថែមទៀតថាសេចក្តីថ្លែងការណ៍លម្អិតនឹងចេញមកតាមក្រោយ។

កាលពីថ្ងៃអាទិត្យ កាសែត Le Monde បានដកស្រង់ពាក្យសំដីរបស់លោក ប្រធានាធិបតី Macron ដែលបាននិយាយថា “ អាល់ហ្សេរីបានសរសេរឡើងវិញនូវប្រវត្តិសាស្ត្រជាផ្លូវការមួយ” លោកបានបន្ថែមទៀតថា “ប្រវត្តិសាស្រ្តនេះមិនបានឈរនៅលើមូលដ្ឋាននៃការពិតទេ ប៉ុន្តែជាសេចក្តីថ្លែងមួយដែលប្រកបទៅដោយភាពស្អ ប់និងគុំគួនចំពោះបារាំង “។ “តើមានប្រជាជាតិ អាល់ហ្សេរី ទេមុនសម័យអាណានិគមបារាំង ? “Macron បានចោទជាសំណួរ ។

Macron ក៏បានិយាយអំពីចរន្តនយោបាយ អាល់ហ្សេរីបច្ចុប្បន្ន ដែលសំដៅទៅសមភាគីរបស់លោក គឺលោក Abdelmajid Tebboun  ដែលកំពុងជាប់អន្ទាក់នៅក្នុងប្រព័ន្ធមួយដែលពិបាកនឹងស្រាយ ។ លោកប្រធានាធិបតីត្រូវបានគេដកស្រង់ពាក្យសំដីដែលលោកបានថ្លែង។ “ អ្នកបានឃើញហើយថាប្រព័ន្ធនយោបាយអាល់ហ្សេរីនៅទន់ខ្សោយណាស់ លោកប្រធានាធិបតីថ្លែងដូច្នេះដោយយោងទៅលើចលនាប្រជាធិបតេយ្យនិយម ដែលបានបង្ខំឲ្យលោកប្រធនាធិបតីដែលកាន់អំណាចមុនលោក Abdelmajid Tebboun  គឺលោកAbdelaziz Boutefika ចុះចេញពីតំណែងក្នុងឆ្នាំ២០០៩ បន្ទាប់ពីកាន់អំណាចអស់២ទសវត្យរ៍។

ពាក្យសំដីនេះត្រូវបានគេយកទៅផ្សព្វផ្សាយជាទូទៅ តាមប្រព័ន្ធផ្សព្វផ្សាយ អាល់ហ្សេរី ដែលលេចចេញមកពីការប្រជុំកាលពីដើមអាទិត្យនេះ រវាង លោកប្រធានាធិបតី Macron ជាមួយនឹងមនុស្សសំខាន់ៗ ដែលពាក់ព័ន្ធទៅនឹងសង្រ្គាមអាល់ហ្សេរីដើម្បីឯករាជ្យ។

326(326)


 


ថ្ងៃអាទិត្យ, 03 ខែតុលា 2021 12:38  គុន ច័ន្ទរដ្ឋា