លោករដ្ឋមន្ត្រីក្រសួងការបរទេសអៀរ៉ង់កាលពីថ្ងៃសៅរ៍បានស្នើរឲ្យអាមេរិកផ្តល់នូវមូលនិធិដែលត្រូវបានបង្កកចំនួន១០ពាន់លានដុល្លារដើម្បីចាប់ផ្តើមចរចារគ្នាឡើងវិញ ។រដ្ឋមន្ត្រី Hossein Almirabdollahian បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reutersថា ការផ្តល់ត្រឡប់មកវិញនូវមូលនិធិដែលបានបង្កកវាជាសញ្ញានៃសុឆន្ទៈ ។ អាមេរិកបានព្យាយាមទាក់ទងយើងតាមរយៈមធ្យោបាយជាច្រើនផ្សេងៗពីគ្នានៅទីក្រុងញូវយ៉កខ្ញុំបានប្រាប់អ្នកដែលនាំពាក្យមកសម្រុះសម្រួលថាបើសិនជាអាមេរិកប្រាកដជាមានឆន្ទៈក្នុងរឿងនេះអាមេរិកជាដំបូងត្រូវតែឪផ្តល់ត្រឡប់មកវិញនូវលុយដែលបង្កក១០ពាន់លានដុល្លារជាមុនសិន។
អៀរ៉ង់បានបដិសេធក្នុងការជួបនិយាយគ្នាជាមួយអាមេរិកដោយផ្ទាល់លើបញ្ហាសើរើឡើងវិញកិច្ចព្រមព្រៀងនុយគ្លេអ៊ែឆ្នាំ២០១៥ ដើម្បីទប់ស្កាត់អៀរ៉ង់កុំឲ្យមានសមត្ថភាពផលិតអាវុធនុយគ្លេអ៊ែរ។ លោករដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយប្រាប់ទូរទស្សន៍រដ្ឋថា អាមេរិកបានធ្វើទំនាក់ទំនងកាលពីខែមុនតាមរយៈអ្នកសម្របសម្រួលដើម្បីធ្វើទំនាក់ទំនងលើបញ្ហានេះនៅទីក្រុងញូវយ៉ក។
អៀរ៉ង់មិនអាចទទួលបាននូវទឹកប្រាក់ចំនួន១០ពាន់លានដុល្លារ នៃទ្រព្យសម្បត្តិរបស់ខ្លួននៅឯធនាគារអន្តរជាតិគឺលុយដែលបានមកពីការនាំប្រេងនិងឧស្ម័នចេញក្រៅប្រទេសនោះទេ។ “ពួកគេគ្មានបំណងនឹងផ្តល់ប្រាក់១០ពាន់លានដុល្លារដែលជាសម្បត្តិរបស់ប្រជាជាតិអៀរ៉ង់មកឲ្យយើងវិញនោះទេយើងអាចនិយាយបានអាមេរិកគ្មានសុឆន្ទះដូចកាលដែលគេធ្វើមកលើយើងកាលពីប៉ន្មានទសវត្យរ៍មុនកន្លងមក”
មហាអំណាចបស្ចឹមប្រទេស បានជំរុញឲ្យអៀរ៉ង់វិលត្រឡប់ទៅកាន់តុចរចារវិញព្រមទាំងបាននិយាយថាជិតអស់ពេលហើយ។ លោករដ្ឋមន្ត្រីក្រសួងការបរទេសអៀរ៉ង់ បាននិយាយទៀតថាលោកនឹងវិលត្រឡប់ទៅកាន់តុចរចារវិញនៅទីក្រុវ វីយ៉េន តែបដិសេធមិននិយាយថាពេលណា ។ ទីក្រុងតេអេរ៉ង់បាននិយាយថាជំហ៊ានទៅកាន់ការផលិតអាវុធនុយគ្លេអ៊ែរអាចនឹងបកថយក្រោយវិញបើសិនណាជាអាមេរិកលើកលែងទណ្ឌកម្មទាំងអស់។ មន្ត្រីការទូតលោកខាងលិចបាននិយាយថាមានរឿងរ៉ាវជាច្រើនត្រូវដោះស្រាយ មុននឹងកិច្ចព្រមព្រៀងនេះត្រូវសើរើឡើងវិញ។