BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កូរ៉េខាងត្បូងសម្លឹងមើលទៅអាល្លឺម៉ង់ជាគំរូក្នុងការបង្រួបបង្រួមគ្នា

ថ្ងៃអាទិត្យ, 03 ខែតុលា 2021 10:43  គុន ច័ន្ទរដ្ឋា

ខណៈដែល អាល្លឺម៉ង់រៀបចំប្រារព្វខួបលើកទី៣១នៃការបង្រួបបង្រួមគ្នាកូរ៉េខាងជើងនិងខាងត្បូងកំពុងតែមានការជាប់គាំងនៅលើបញ្ហាបង្រួបង្រួមនៃឧបទ្វីបកូរ៉េនិងថា តើតម្លៃនៃការកសាងកូរ៉េខាងជើងនិងចេញមកពីណា? ។នៅសល់តែ៧ខែទៀតនឹងចុះចេញពីតំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង,លោក MoonJae-in និងរដ្ឋាភិបាលរបស់លោកនៅតែប្តេជ្ញាចិត្តនឹងធ្វើឲ្យសុបិន្តនៃការបង្រួបបង្រួមឧបទ្វីបកូរ៉េឲ្យក្លាយទៅជាប្រជាជាតិតែមួយ។ ដោយសារតែអាល្លឺម៉ង់ជាប្រទេសមួយក្នុងចំណាមប្រទេស២ឬ៣ដែលមានបទពិសោធន៍នៅក្នុងការបង្រួបបង្រួមគ្នានៃរដ្ឋ២ លោករដ្ឋមន្រ្តីបង្រួបបង្រួមជាតិ Lee In-Young និងធ្វើដំណើរទៅអឺរ៉ុបដើម្បីពិភាក្សារពីអ្វីដែលអាចរៀនសូត្របានពព្រឹត្តិការណ៍ជាច្រើនដែលនាំឲ្យអាល្លឺម៉ង់មានការបង្រួបបង្រួមគ្នានៅក្នុងឆ្នាំ១៩៩០និងការអភិវឌ្ឍន៍។

2021-10-03 10.33.59-2

អ្នកវិភាគបាននិយាយថាលោក Moon និងលោក Lee មានការខកចិត្តដោយទទួលនូវការបរាជ័យក្នុងការនាំយកកូរ៉េទាំង២ឲ្យកាន់តែខិតចូលជិតគ្នាកាលពី៥ឆ្នាំមុន ប៉ុន្តែបានចង្អុលពីបង្ហាញហេតុផលនៃទំនាក់ទំនងក្នុងការឆ្លងកាត់ព្រំប្រទល់ទៅមកដែលមានឧបសគ្គនោះមិនមែនមកពីកូរ៉េខាត្បូងនោះទេ។ 

ជំហរបដិសេធដាច់ខាតក្នុងការធ្វើទំនាក់ទំនងជាមួយទីក្រុងសេអ៊ូលជាច្រើនកាលពីឆ្នាំមុនបានបញ្ឍប់នូវទំនាក់ទំនងដែលមានស្រាប់រវាងភាគីទាំង២,ដែលទើបតែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះកូរ៉េខាងជើងបានខិតខំធ្វើឲ្យមានទំនាក់ទំនងល្អឡើងវិញបើទោះបីជាមានការបាញ់បង្ហោះមុីស៊ីលជាបន្តបន្ទាប់ក៏ដោយ។

កូរ៉េខាងជើងកាលពីថ្ងៃសុក្របានបញ្ជាក់ថា គេបានបាញ់បង្ហោះសាកល្បងមីស៊ីលប្រឆាំងនឹងយន្តហោះខណៈដែលកាលពីថ្ងៃអង្គារ៍ កូរ៉េខាងជើងបានបាញ់សាកល្បងនូវអាវុធដែលក្រុងព្យុងយ៉ាងបានពិពណ៌នាថាជាមីស៊ីលដែលមានល្បឿនលឿនជាងសំលេងនិងសំរាប់បំពាក់ក្បាលគ្រាប់នុយគ្លេអ៊ែរ។ អាមេរិកនិងជប៉ុនបានធ្វើការថ្កោលទោសការបាញ់សាកល្បងនេះដោយបាននិយាយថាវាជាការរំលោភទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សារសន្តិសុខអង្គការសហប្រជាជាតិ។

លោក Lee នឹងអញ្ជើញទៅចូលរួមនៅក្នុងពិធីខួបនៃការបង្រួបបង្រួមជាតិរបស់អាល្លឺម៉ង់នានៅថ្ងៃអាទិត្យទី៣១  តាមការអញ្ជើញពីសភាអាល្លឺម៉ង់។ លោកក៏នឹងឡើងថ្លែងសុន្ទរកថានៅមហាវិទ្យាល័យក្នុងទីក្រុង Berlin នៅថ្ងៃសៅរ៍ និងជួបជាមួយលោកប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Stenmeier នៅថ្ងៃច័ន្ទ ដើម្បីពិភាក្សារនិងរៀនសូត្របទពិសោធន៍ពីអាល្លឺម៉ង់ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងឧបទ្វីបកូរ៉េដែរ។

 

 


ថ្ងៃអាទិត្យ, 03 ខែតុលា 2021 10:43  គុន ច័ន្ទរដ្ឋា