BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាហារ​ ២០ មុខដែលអ្នកមិនគួរដាក់ក្នុងទូរទឹកកក

ថ្ងៃសៅរ៍, 02 ខែតុលា 2021 16:53  លីដា

នៅពេលនិយាយអំពីម្ហូបអាហារជាធម្មតាយើងតែងតែយល់ច្រឡំថា ការដាក់ក្នុងទូរទឹកកកអាចជួយអោយវានៅតែស្រស់បានយូរ។ ប៉ុន្តែមិនមែនគ្រប់របស់ទាំងអស់សុទ្ធតែអាចដាក់បាននោះទេ ព្រោះថា របស់មួយចំនួនអាចនឹងផ្លាស់ប្តូររសជាតិ និងអាចកាត់បន្ថយគុណភាពនៃអាហារូបត្ថម្ភរបស់ពួកគេបាន។ នៅក្នុងវីដេអូថ្ងៃនេះយើងនឹងប្រាប់លោកអ្នកអំពីប្រភេទអាហារណាខ្លះដែលអ្នកទាំងអស់គ្នាមិនគួរតែដាក់ក្នុងទូរទឹកកកទៀតនោះទេ។

១. ប៉េងប៉ោះ

ភាពស្រស់នៃប៉េងប៉ោះអាចត្រូវនឹងបាត់បង់ និងឆាប់បាត់បង់រសជាតិដោយភាពត្រជាក់បាន ដូច្នេះអ្នកទាំងអស់គ្នាគួរតែរក្សាប៉េងប៉ោះទុកនៅសីតុណ្ហភាពធម្មតាជំនួសវិញ។

២.​ ត្រសក់ស្រូវ

ការរក្សាទុកត្រសក់ស្រូវទុកនៅក្នុងទូរទឹកកកអាចបណ្តាលអោយមានការបំបែករូបធាតុរបស់វា ហើយក្លាយទៅជាលក្ខណៈម្សៅៗ និងមានរសជាតិប្រៃបាន។ តែបើត្រសក់ស្រូវនេះកាត់ហើយ គួរតែទុកវានៅក្នុងទូរទឹកកកបាន៣ទៅ៤ថ្ងៃដែរ។ 

៣. ដំឡូង

ដំឡូងគឺជារបស់ដែលមិនគួរដាក់ក្នុងទូរទឹកកកនោះឡើយ ពីព្រោះថា សីតុណ្ហភាពត្រជាក់អាចបំផ្លាញជាតិម្សៅដែលមានក្នុងដំឡូងបាន ដូចនេះអ្នកគួរតែធ្វើការរក្សាទុកវានៅកន្លែងស្ងួតជំនួសវិញ។

៤. ចេក

ចេកគឺជាផ្លែឈើដែលងាយស្រួលដាំដុះមួយនៅតំបន់ត្រូពិច ដូច្នេះវាមិនអាចស៊ាំជាមួយនឹងអាកាសធាតុត្រជាក់នៃទូរទឹកកកបានឡើយ។ សីតុណ្ហភាពត្រជាក់អាចមានឥទ្ធិពលអាក្រក់ដល់ផ្លែចេក ដោយធ្វើឱ្យពួកវាខ្មៅលឿនជាងមុន និងបាត់បង់រសដើមរបស់វា។ ហេតុនេះហើយអ្នកគួរតែទិញចេក ដែលមានសភាពស្ទើរទុំ ព្រោះថាអាចរក្សាទុកបានយូរជាង។

៥. ខ្ទឹមបារាំង

ខ្ទឹមបារាំងជាប្រភេទបន្លែមួយដែលទាមទារនៅអាកាសចេញចូល និងបើកចំហ។ ប៉ុន្តែអ្នកគួរតែទុកវាឱ្យឆ្ងាយពីបន្លែដែលមានសមាសធាតុកាប៉ូនហាយត្រេតដូចជាដំឡូង និងពោតជាដើម ព្រោះវាអាចបណ្តាលឲ្យខ្ទឹមបារាំងឆាប់ខូចបាន។ 

៦. ត្រសក់

ភាពត្រជាក់អាចធ្វើអោយត្រសក់ដែលអ្នកទើបតែទិញមកពីផ្សារ ចេញជាតិទឹកនិងមានរូងតូចៗបាន ជម្រើសដែលល្អ អ្នកអាចរក្សាទុកវាបាននៅខាងក្រៅទូរទឹកកក ឬរុំថង់ប្លាស្ទិច នៅពេលដែលអ្នកចង់ទុកក្នុងទូរទឹកកក ដើម្បីការពារសំណើមរបស់វា។

៧. ផ្លែប៊ឺ

លោកអ្នកអាចធ្វើការគ្របវាទុកអោយបានជិតល្អដោយរក្សាទុកចោលនៅលើតុឬដែលកន្លែងដែលទូលាយសម្រាប់ទុកដាក់។ ធ្វើបែបនេះយើងអាចរក្សាវាទុកបានលើសមួយសប្តាហ៏បាន។

៨. ទឹកឃ្មុំ

សីតុណ្ហភាពកាន់តែត្រជាក់កាន់តែមានផលអាក្រក់ដល់ការផ្លាស់ប្តូរសារធាតុគីមីរបស់វា ហើយបណ្តាលឱ្យវាប្រែជាស្អិតៗដូចជាកាវអញ្ចឹង។

៩. ស្រាទំពាំងបាយជូរ

នៅពេលពិធីជួបជុំម្តងៗ មនុស្សគ្រប់គ្នាតែងតែនឹកឃើញដល់ភាពត្រជាក់ៗនៃស្រាទំពាំងបាយជូរ ព្រោះវាកាន់តែត្រជាក់ កាន់តែបន្ថែមរសជាតិឆ្ងាញ់និងបរិយោកាសកាន់តែរីករាយ ដូច្នេះហើយ ទើបធ្វើអោយមនុស្សជាច្រើនយល់ច្រឡំហើយរក្សាវាទុកក្នុងទូរទឹកកកជានិច្ច។ វិធីបែបនេះមិនមែនជាជម្រើសល្អទេសម្រាប់ការរក្សារសជាតិដើមរបស់វា ផ្ទុយទៅវិញអ្នកគួរតែរក្សាទុកនៅសីតុណ្ហភាពត្រជាក់តិចៗ ចន្លោះពី 10 ទៅ 12 អង្សាសេ។

១០. ប្រេង

គ្រប់ប្រភេទប្រេងទាំងអស់មិនថាប្រភេទប្រេងមានជាតិខ្លាញ់ឆ្អែតទាប ដូចជា ផ្កាខាត់ណា ផ្កាឈូករ័ត្ន ឬ​ប្រេងឆ្អែតខ្ពស់ដូចជាប្រេងដូង និងប្រេងឆាសុទ្ធសឹងតែទាមទារការអាចរក្សាទុកនៅសីតុណ្ហភាពក្នុងបន្ទប់មិនត្រជាក់ពេក និងមិនក្តៅពេក។ 

១១. ខ្ទឹមស

ការដាក់ខ្ទឹមសក្នុងទូរទឹកកកអាចធ្វើឱ្យវាឆាប់ដុះពន្លក និងទាក់ទាញផ្សិតអោយមកនៅលើសំបករបស់វា និងស្រទាប់ខាងក្នុងនៃបន្ដូល។ ដូច្នេះយើងសូមណែនាំឱ្យលោកអ្នកទុកវានៅកន្លែងដែលស្ងួតជំនួសវិញ។ 

១២. ប៊ឺសណ្តែកដី

ប៊ឺសណ្តែកដីគួរតែមានសភាពខាប់ៗដូចជាទឹកដោះគោខាប់ដែលធ្វើអោយយើងងាយស្រួលលាបលើនំប៉័ង ឬ សាំងវិច ប៉ុន្តែបើយើងរក្សាទុកក្នុងទូរទឹកកកអាចធ្វើអោយវាកករឹង និងខាតពេលវេលាទំរាំវាវិលមករកសភាពដើមវិញ។ 

១៣. ទឹកម្ទេស

ទឹកម្ទេសភាគច្រើនមានមានអង់ទីបាយូទិច និងសារធាតុផ្សេងៗទៀត ដើម្បីរក្សាមិនអោយផ្សិត និងបាក់តេរីលូតលាស់បានលឿន។ ថ្វីបើការទុកវានៅកន្លែងត្រជាក់ អាចកាត់បន្ថយល្បឿនដំណើរការផ្សិតក៏ដោយ តែវាមិនអាចធ្វើអោយវាឈប់នោះទេ។ 

១៤. សូកូឡា​

សីតុណ្ហភាពនិងសំណើមនៃទូរទឹកកកអាចបំផ្លាញដល់រសជាតិពណ៌និងអាយុកាលរបស់វាបាន។ សូកូឡាអាចទាញយកក្លិនអាហារនៅជុំវិញកន្លែងដែលវានៅបាន ដូច្នេះគួរទុកឱ្យឆ្ងាយពីកន្លែងគ្រឿងផ្សំដែលមានក្លិនខ្លាំងផ្សេងៗ យកល្អអ្នកគួរតែដាក់វានៅខាងក្រៅសិនរួច ហើយចាំទុកវាអោយកកនៅពេលដែលអ្នកចង់ញ៉ាំវា។ 

១៥.​ ផ្លែប៉េស

មិនថាផ្លែប៉េសឬផ្លែឈើណានោះទេ អ្នកមិនគួរណាទុកពួកវាក្នុងទូរទឹកកកទាំងដែលវាមិនទាន់វិវត្តទៅជាទុំនោះទេសីតុណ្ហភាពត្រជាក់រារាំងដល់ដំណើរការទុំ ឬមិនអាចធ្វើអោយទុំបានតែម្តង។

១៦​. ឈីសដែលទុកបានយូរ

អ្នកត្រូវដឹងថា មិនមែនឈីសគ្រប់ប្រភេទទាំងអស់អាចដាក់នៅក្នុងកន្លែងត្រជាក់នោះទេ ព្រោះថាឈីសប្រភេទមួយចំនួួនត្រូវការសភាពខ្យល់ចេញចូលបានល្អ និងពន្លឺតិចៗពីព្រះអាទិត្យដើម្បីរក្សាទុក។

១៧. គ្រាប់កាហ្វេ

គ្រាប់កាហ្វេមិនអាចទ្រាំទ្រទៅនឹងកន្លែងដែលត្រជាក់ពីក្នុងទូរទឹកកកនោះទេ ព្រោះថាវានឹងធ្វើអោយគ្រាប់កាហ្វេមានសភាពខាប់ និងកក នឹងបាត់បង់រសជាតិតែម្តង។ វិធីដែលល្អអ្នកគួរតែទុកពួកវាដោយប្រអប់បិទជិត រួចដាក់លើធ្នើររបស់អ្នកវិញ។

១៨. នំប៉័ង

នំប៉័ងមិនគួរដាក់ឲ្យត្រជាក់ឡើយ មូលហេតុនោះគឺនៅពេលរក្សាទុកនៅកន្លែងត្រជាក់ធ្វើអោយនំប៉័ងប្រែជាស្ងួតនិងដុំៗ ដែលជាហេតុធ្វើអោយបាត់បង់រសជាតិរបស់វាតែម្តង។ វិធីល្អដែលបំផុតអ្នកគួរតែរក្សាទុកវាទៅតាមបរិមាណដែលអ្នកញ៉ាំក្នុងរយៈពេល ៤ថ្ងៃបន្ទាប់ ហើយបង្កកផ្នែកដែលនៅសល់ទាំងអស់។

១៩. ផ្លែឈើដែលរាងមូល

មានដូចជាក្រូចឆ្មា ក្រូច ក្រូចថ្លុង និងផ្លែទំពាំងបាយជូរគឺជាឧទាហរណ៍នៃផ្លែឈើដែលមិនត្រូវដាក់ក្នុងទូរទឹកកក។ ​ផ្លែឈើដែលមានជាតិជូរទាំងនេះត្រូវបានរក្សាទុកយ៉ាងល្អបំផុត នៅក្នុងកន្ត្រកផ្លែឈើលើតុជាជាងកន្លែងត្រជាក់។

២០. នំខេក

ខណៈពេលដែលនំខ្លះត្រូវការរក្សាទុកនៅក្នុងទូរទឹកកក ចំណែកនំខ្លះទៀតមិនត្រូវដាក់អោយកកឡើយដូចជាប្រភេទនំស្រួយ នំចៀន ឬប៊ឺក្រេមជាដើម។​ វីធីដែលល្អអ្នកគួរតែទុកពួកវាដោយប្រអប់បិទជិត រួចដាក់លើធ្នើររបស់អ្នកវិញដែលអាចទុកបានរយៈពេល៣ថ្ងៃដែរ។

កែសំរួលអត្ថបទ និងរៀបរៀងវីដេអូដោយ BeeTube News Team


ថ្ងៃសៅរ៍, 02 ខែតុលា 2021 16:53  លីដា