BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច (ម៉ូតូ និងលុយ)

ថ្ងៃសៅរ៍, 02 ខែតុលា 2021 16:03  ហេង សំណាង

ភ្នំពេញ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ កម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច (ម៉ូតូ និងលុយ) កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២២និង៣០នាទី ត្រង់ចំណុចផ្ទះលេ1T ផ្លូវលេខ0៦ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

photo_2021-10-02_15-47-32 (1)

លោកអធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថាជនរងគ្រោះឈ្មោះ មៀច ម៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររតម៉ូតូឌុប ទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ផាត់ សុភ័ក្រ្ត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន)។ 

វត្ថុតាង៖ ម៉ូតូអាគុយពណ៌ស ចំនួន០១គ្រឿង ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GC-7209 មានលេខតួនិងលេខម៉ាស៊ីន 9675717 ចំនួន០១គ្រឿង។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានបន្តថា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង១៥និង៣០នាទី ជនរងគ្រោះឈ្មោះ មៀច ម៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GC-7209 មានលេខតួនិងលេខម៉ាស៊ីន 9675717 ចេញពីផ្ទះលេខ ២២៤ ផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទៅចូលរួមកម្មវិធីខួបកំណើតឈ្មោះ ផាត់ ភឿន ភេទប្រុស អាយុ២៥ឆ្នាំ (ត្រូវជាក្មួយបង្កើតរបស់ជនរងគ្រោះ) នៅផ្ទះលេខ១T ផ្លូវលេខ០៦ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ពេលមកដល់ជនរងគ្រោះក៏បានទុកម៉ូតូម៉ាកខាងលើនៅខាងមុខផ្ទះដោយមិនបានដកកូនសោរចេញពីម៉ូតូទេ ហើយក៏ដើរចូលទៅក្នុងផ្ទះកម្មវិធីផឹកស៊ីជួបជុំគ្នាជាមួយបងប្អូន រហូតដល់វេលាម៉ោង២១និង៣០នាទី ថ្ងៃខែឆ្នាំដដែល ទើបជនសង្ស័យឈ្មោះ ផាត់ សុភ័ក្រ្ត ភេទប្រុស អាយុ២៨ឆ្នាំ (ត្រូវជាក្មួយរបស់ជនរងគ្រោះដែរ) បានដើរចូលក្នុងកម្មវិធីហើយជនរងគ្រោះក៏បានឲ្យស្រាបៀរអាន់ឆ័រមួយកំប៉ុងផឹកជាមួយគ្នាពេលផឹកអស់ស្រារបៀរមួយកំប៉ុងជនសង្ស័យក៏បានដើរចេញទៅខាងក្រៅផ្ទះអង្គុយជក់បារី រួចធ្វើសកម្មភាពលួចម៉ូតូម៉ាកខាងលើនិងលុយខ្មែរចំនួន ៣០០,០០០រៀល (សាមសិបម៉ឺនរៀល) នៅក្រោមកែបម៉ូតូ របស់ជនរងគ្រោះជិៈគេចខ្លួនទៅបាត់មិនឃើញត្រឡប់មកវិញ ហើយជនរងគ្រោះក៏បានមករាការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ និងដាក់ពាក្យបណ្ដឹង ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័ខាងលើ។

photo_2021-10-02_15-47-31 (1)

លុះដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទីជនរងគ្រោះបានឃើញជនសង្ស័យកំពុងនៅផ្ទះខាងលើ ក៏មករាយការណ៍ប្រាប់សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GC-7209 មានលេខតួនិងលេខម៉ាស៊ីន 9675717, ម៉ូតូអាគុយពណ៌សចំនួន០១គ្រឿង យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោដើម្បីចាត់ការតាមនីតិវិធី៕


ថ្ងៃសៅរ៍, 02 ខែតុលា 2021 16:03  ហេង សំណាង