BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទំនាស់ពាក្យសំដី ពេលកំពុងផឹកស៊ី បង្កជាហិង្សា ធ្វើអោយបុរសម្នាក់រងរបួសនិង ២នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួន

ថ្ងៃសៅរ៍, 02 ខែតុលា 2021 15:46  ហេង សំណាង

បាត់ដំបង ៖ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៧និង៣០នាទី នៅចំណុចភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយ បានកើតឡើងក្នុងពេលដែលមនុស្សមួយក្រុមប្រមូលផ្តុំគ្នា អ្នកផឹកស៊ី និងផ្តើមព្រោកប្រាជ្ញរហូតគងពាក្យសំដីគ្នា បង្កជាជម្លោះកើតអំពើហិង្សាតែម្តង។ ជនរងគ្រោះឈ្មោះ សុខ សុជាតិ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ បណ្តាលឱ្យរងរបួសលើក្បាលចំនួន ០២កន្លែង (របួសមធ្យម) ត្រូវបាននាំទៅព្យាបាលរបួសភ្លាមៗ។

ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងធ្វើការឃាត់ខ្លួនជនដៃដល់ និងជាជនសង្ស័យចំនួន ០២នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកធ្វើការស្រាវជ្រាវនោះគឺ ៖

១. ឈ្មោះ ស៊ិន សៀក ហៅអិត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី និង

២. ឈ្មោះ ស៊ិន ធារិទ្ធ ហៅពៅ ភេទប្រុស អាយុ៣០ឆ្នាំ ទាំង០២នាក់រស់នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី។

ក្នុងនោះវត្ថុតាងដកហូតមានកំណាត់ឈើនិងដុំឥដ្ឋ។ ករណីនេះកម្លាំងនគរបាលស្រុកបានរៀបចំសំណុំរឿងបញ្ជូនទាំងជនសង្ស័យ និងវត្ថុតាងទៅការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់៕

photo_2021-10-02_15-35-37 (1)

 


ថ្ងៃសៅរ៍, 02 ខែតុលា 2021 15:46  ហេង សំណាង