ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ឲ្យដឹងថាចំនួនគោលដៅសរុប ១២៩គោលដៅ មានយានយន្តចូលគោលដៅ ចំនួន ២,៤៣០គ្រឿង ម៉ូតូ១,៩៣៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើស សរុបចំនួន ៤១៥គ្រឿង មានម៉ូតូចំនួន ២៨៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បកនៅទូទាំងប្រទេស។
ដោយឡែកក្នុងរយៈពេល ០២ថ្ងៃ (ថ្ងៃទី ០១-០២ ខែតុលា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន ៥,២៦៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៩២៥គ្រឿង មានម៉ូតូចំនួន ៧១៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បកនៅទូទាំងប្រទេស៕