តៃបុិ-
កាលពីថ្ងៃសុក្រ ចិនបានបញ្ជូនយន្តហោះចម្បាំងចំនួន៣៨គ្រឿង បានចូលទៅក្នុងតំបន់បញ្ជាក់អត្តសញ្ញាណការពារដែនអាកាសតៃវ៉ាន់ ដែលមានយន្តហោះប្រយុទ្ធ ៣២គ្រឿង យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់នុយគ្លេអ៊ែរ៤គ្រឿង យន្តហោះប្រឆាំងនាវាមុជទឹក១គ្រឿង និងយន្តហោះសំរាប់ធ្វើការបាញ់ព្រមានជាមុន ១គ្រឿង។
យោងទៅតាមរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋចិន (ឈ្មោះជាផ្លូវការរបស់តៃវ៉ាន់) ប្រទេសចិនដីគោកបានបញ្ជូនយន្តហោះចំនួន៣៨គ្រឿងទៅកាន់ប៉ែកនិរតីនៃតំបន់កំណត់អត្តសញ្ញាណដែនអាកាសតៃវ៉ាន់ (ADIZ)ដោយចែកចេញជា២លើក ។ លើកទី១ យន្តហោះចំនួន២៥គ្រឿង រួមមាន J-16 ១៨គ្រឿង យន្តហោះប្រយុទ្ធ Su-30 ៤គ្រឿង យន្ហោះទម្លាក់គ្រាប់បែក នុយគ្លេអ៊ែរ H-6 ២គ្រឿង និង យន្តហោះY-8ប្រឆាំងទៅនឹងនាវាមុជទឹក ១គ្រឿង។
យោធាតៃវ៉ាន់បានរាយការណ៍មកថា បានធ្វើការព្រមានតាមរ៉ាដា បញ្ចេញសកម្មភាពប្រព័ន្ធការពារដែនអាកាស ព្រមទាំងបានពង្រាយយន្តហោះដើម្បីឆ្លើយតបទៅនឹងការជ្រែកចូលតាមដែនអាកាសនេះ ។
ជាច្រើនម៉ោងបន្ទាប់ពីចូលមកជាលើកទី១ ដែលមានយន្តហោះ២៥គ្រឿង ក៏មានការចូលមកជាលើកទី២ ដែលមានយន្តហោះចំនួន១៣គ្រឿង មកកាន់ប៉ែកខាងទិសនិរតីនៃAIDZ ដដែល មានយន្តហោះJ-16 ១០គ្រឿង យន្តហោះទម្លាក់គ្រាប់បែកH-6១គ្រឿង ហើយនឹង KJ-500 ១គ្រឿង ។
ជាច្រើនខែកន្លងមកហើយ ដែលយន្តហោះយោធាចិនបានហោះជុំវិញដែនអាកាសតៃវ៉ាន់ ដែលគេបានប្រមើលឃើញាថាជាការរំខានដើម្បីឲ្យកងការពារដែនអាកាសដ៏តូចរបស់តៃវ៉ាន់មានការហត់នឿយ ។
កាលពីខែកុម្ភះ លោកប្រធានាធិបតី Joe-Biden បានប្តេជ្ញានឹងរិតចំណងទាក់ទងជាមួយតៃវ៉ាន់នៅក្នុងករណីដែល កងទ័ពអាកាសចិនធ្វើប្រតិបត្តិការណ៍នៅជុំវិញកោះតៃវ៉ាន់។
“យើងនឹងឈរជាមួយមិត្តនិងសម្ព័ន្ធមិត្តហើយបោះជំហ៊ានទៅមុខដ់ម្បីសន្តិសុខ វិបុលសុខ និងតម្លៃនៅក្នុងតំបន់ឥណ្ឌូ ប៉ាស៊ីហ្វីក។