BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជនជាតិកូរ៉េ២រូបជាប់ទោសពីបទនាំលុយជាង២លានដុល្លារចូលកម្ពុជា

ថ្ងៃសៅរ៍, 02 ខែតុលា 2021 07:01  Northeast Monkey

photo_2021-10-02_06-31-19
photo_2021-10-02_06-31-19 (2)
photo_2021-10-02_06-31-18

ភ្នំពេញ ៖ កាលពី ថ្ងៃ ទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ តុលាការកំពូលបាន ប្រកាស សាលដីកា សម្រេច តម្កល់ ទោស លើ ជនជាប់ចោទ ជា ជនជាតិ កូរ៉េ ខាងត្បូង ចំនួន ២ នាក់ ដាក់ ពន្ធនាគារ ម្នាក់ ២ ឆ្នាំ ពាក់ព័ន្ធ ករណី ដឹក ជញ្ជូន និង នាំ ចូល ប្រាក់ ដុល្លារ ប្រមាណ ជាង ២ លាន ដុល្លារ អា មេ រិ ក ពី បរទេស ដោយ មិន មាន ឯកសារ ឬ ប្រភព ព័ត៌មាន ច្បាស់លាស់ ដែល ប្រព្រឹត្ត នៅ ព្រ លាន យន្តហោះ អន្តរជាតិ ខេត្តសៀមរាប កាលពី អំឡុង ឆ្នាំ ២០១៩ ។
គួររម្លឹក ថា កាលពី ថ្ងៃ ទី ១ ខែតុលា ឆ្នាំ ២០២០ សាលាដំបូងរាជធានីភ្នំពេញ បាន កាត់ទោស លើ ជនជាប់ចោទ ទាំង ២ នាក់ ដាក់ ពន្ធនា គារ ម្នាក់ កំណត់ ២ ឆ្នាំ និង ពិន័យ ជា ប្រាក់ ចូល ថវិការដ្ឋ ក្នុង ម្នាក់ ចំនួន ៦០ លាន រៀល ក្រោម ការ ចោទប្រកាន់ ពី បទ « សំអាត ប្រាក់ » ។ សាលក្រម ក៏ បាន សម្រេច រឹបអូស ទឹកប្រាក់ ចំនួន ២,២០០,០០០ (២, ២ លាន ) ដុល្លារ អា មេ រិ ក ដែល ដកហូត ពី ជនជាប់ចោទ ក្នុង ថ្ងៃ ចាប់ខ្លួន ដាក់ ចូល ជា សម្បត្តិ រដ្ឋ ផង ដែរ ។

ជនជាប់ចោទ ទាំង ២ នាក់ ត្រូវ បាន កម្លាំង សមត្ថកិច្ច សហការ ចាប់ខ្លួន កាលពី ថ្ងៃ ទី ៧ ខែកក្កដា ឆ្នាំ ២០១៩ នៅ ចំណុច ព្រ លាន យន្តហោះ អន្តរជាតិ សៀមរាប បន្ទាប់ ពី ពួក គេ បាន ធ្វើ ដំណើរ តាម ជើងហោះហើរ ពី ក្រុង ហុងកុង មក កាន់ ប្រទេស កម្ពុជា ។ ពេល នោះ សមត្ថកិច្ច នគរបាល ជំនាញ ប្រចាំ នៅ ព្រ លាន យន្តហោះ អន្តរជាតិ ខេត្តសៀមរាប បាន រឹបអូស បាន ប្រាក់ ចំនួន ២,២០០,០០០ ដុល្លារ អា មេ រិ ក និង លុយ បរទេស មួយ ចំនួន ផ្សេង ទៀត ដែល មិន មាន ឯកសារ បញ្ជាក់ និង ប្រភព ព័ត៌មាន នៃ ការ នាំ ចូល ប្រាក់ ទាំង អស់នោះ ឲ្យ បាន ច្បាស់លាស់ ទើប ជន ជាប់ ត្រូវ បាន ដាក់ ឲ្យ ស្ថិត ក្នុង ការ ឃុំខ្លួន ចាប់ពី ពេល នោះ មក ដើម្បី បើក ការ ស៊ើបអង្កេត រហូតសាលាដំបូងរាជធានីភ្នំពេញនិងសាលាឧទ្ធរណ៍បានលើកយក សំណុំរឿង នេះ មក បើក សវនាការ ជំនុំជម្រះ ទោស ដែល តុលាការ ទាំង ២ ថ្នាក់ សម្រេច ដូច គ្នា កំណត់ ឲ្យ ជនជាប់ចោទ អនុវត្ត ទោស ក្នុង ពន្ធនាគារ ២ ឆ្នាំ ។

ប៉ុន្តែ ជនជាប់ចោទ មិន សុខចិត្ត ក៏ បាន ប្តឹង សារ ទុក ទៅ តុលាការ កំពូល ដទីបំផុត តុលាការ កំពូល នៅ តែ សម្រេច តម្កល់ ទោស តាម សាលក្រម និង សាលដីកា របស់ តុលា ការ ថ្នាក់ ក្រោម និង ថ្នាក់ កណ្តាល ទុកជា បានការ ដដែល ៕


ថ្ងៃសៅរ៍, 02 ខែតុលា 2021 07:01  Northeast Monkey