បាត់ដំបង ៖ នៅថ្ងៃ ទី០១ ខែ តុលា ឆ្នាំ ២០២១ វេលាម៉ោ ង៩និង២០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សេង លុច អធិការនគរ បា លស្រុកថ្មគោល បានដឹកនាំអនុវត្តធ្វេីការឃាត់ខ្លួនជនសង្ស័យឈ្មោះ ត្រា ថាវ ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំ អូរតាគី ស្រុកថ្មគោល ខេត្តបាត់ ដំ បង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការ សាកសួរទាក់ទងនឹងករណីរំលោ ភ សេពសន្ថវៈលេីជនរងគ្រោះជាអនី តិជនអាយុ ១២ឆ្នាំ។
នគរបាលស្រុកថ្មគោល សូមជម្រាបជូនថា ៖ កាលពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០ ២១ វេលាម៉ោង២០ និង ០០នាទី នៅចំណុចមូល ដ្ឋានខាងលេីជនសង័្សយរូបនេះបានធ្វេីសកម្មភា ពរំលោភ សេពសន្ថវៈទៅលេីក្មួយស្រីសាច់ថ្លៃរបស់ខ្លួនឈ្មោះ ម រ អាយុ ១២ឆ្នាំ រស់នៅមូល ដ្ឋានខាងលេីបានសម្រេច។ លុះដល់ថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ ២០២១ ម្តាយរបស់ជនរងគ្រោះបានប្តឹងចូលមក សមត្ថកិច្ចនគរបាលអំពីករណីនេះ ហេីយពេលបន្ទាប់សមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនរូបគាត់មកធ្វេីការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចរូបគាត់បានឆ្លេីយសារភាពថា ពិតជាបានប្រព្រឹត្តអំពេី រំលោភសេពសន្ថវៈទៅលេីក្មួយស្រីជាអនី តិជនកាលពីថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ២០២១ ប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន ដើម្បីកសា ង សំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី៕