BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វៀតណាមនឹងលើកលែងការធ្វើតេស្តកូវីដ១៩លើអ្នកដំណើរដែលចាក់វ៉ាក់សាំង

ថ្ងៃសុក្រ, 01 ខែតុលា 2021 14:48  ថូ សិរីវឌ្ឍន៍

ហាណូយ៖ វៀតណាមនឹងមិនតម្រូវឲ្យធ្វើតេស្តកូវីដ១៩លើអ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញរួចរាល ឬចាក់វ៉ាក់សាំដូសទី១ ក្នុងរយៈពេល៣សប្តាហ៍ដំបូងនិងអ្នកជាសះស្បើយពីជំងឺកូវីដ១៩ក្នុងរយៈពេល៦ខែ ដែលធ្វើដំណើរតាមផ្លូវអាកាស, រថភ្លើងនិងផ្លូវទឹកនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានវៀតណាម។

ក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា អាជីវកម្មដែលកំពុងដំណើរការសេវាកម្មដឹកជញ្ជូនអ្នកដំណើរត្រូវបានស្នើសុំឱ្យមានផែនការសម្រាប់ការការពារនិងការត្រួតពិនិត្យជំងឺកូវីដ១៩ក៏ដូចជាការដោះស្រាយករណីឆ្លងមេរោគតាមបទប្បញ្ញត្តិ។ ពួកគេគួរតែមានបុគ្គលិកពេទ្យ ឬអង្គភាពវេជ្ជសាស្ត្រ ដើម្បីសម្របសម្រួលជាមួយអាជ្ញាធរសុខាភិបាលក្នុងតំបន់ដើម្បីដោះស្រាយករណីឆ្លងនៅកន្លែងធ្វើការ។

2021-10-01 14.39.30

 

2021-10-01 14.39.47

ក្រសួងសុខាភិបាល ក៏បានស្នើឱ្យបន្តការដឹកជញ្ជូនសាធារណៈតាមផ្លូវថ្នល់, រថភ្លើង, ផ្លូវទឹក និងផ្លូវសមុទ្រ ក្នុងតំបន់និងតំបន់ដែលមានហានិភ័យទាបនិងមធ្យម។

ចំណែកយានជំនិះដឹកជញ្ជូនសាធារណៈត្រូវមានបំពាក់នូវទឹកលាងដៃនិងម៉ាសការពារនិងត្រូវសម្លាប់មេរោគជាញឹកញាប់ដោយក្នុងនោះអ្នកបើកបរនិងបុគ្គលិករបស់ពួកគេអនុវត្តតាមគោលការណ៍ ៥K និងធ្វើតេស្តកូវីដ១៩ភ្លាមៗបន្ទាប់ពីមានរោគសញ្ញាសង្ស័យ។

បន្ថែមលើនេះក្រសួងសុខាភិបាលវៀតណាមបានណែនាំឲ្យអ្នកដែលបម្រើការងារនៅតំបន់ដែលមានហានិភ័យមធ្យមនិងខ្ពស់ត្រូវតែធ្វើតេស្តរៀងរាល់ ៧ថ្ងៃម្តង។ ទន្ទឹមនឹងនេះអ្នកបើកបរនៅទីតាំងដែលមានហានិភ័យខ្ពស់ត្រូវទទួលការចាក់វ៉ាក់សាំងឱ្យបានពេញលេញ ឬជាសះស្បើយពីជំងឺកូវីដ១៩ក្នុងរយៈពេល ៦ខែ និងមានលទ្ធផលតេស្តអវិជ្ជមានក្នុងរយៈពេល ៧២ម៉ោង៕


ថ្ងៃសុក្រ, 01 ខែតុលា 2021 14:48  ថូ សិរីវឌ្ឍន៍