ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤ និង៥០នាទីអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ទោ ឃឹម សុផាត ឋានៈនាយរងការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ស្ថិតនៅចំណុចភូមិឈូកក្រញ៉ាស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
មន្រ្តីនគរបាលស្រុកកំពង់ត្រឡាច បានឲ្យដឹងថា ៖ ជនសង្ស័យចំនួន ០៤នាក់ ១-ឈ្មោះ លី បញ្ញារិទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) ។ ២-ឈ្មោះ ម៉ឺយ កំសត់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិខ្លាក្រហឹម ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម (ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) ។ ៣-ឈ្មោះ សុទ្ធ សិលា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម (សមគំនិត ជួញដូរ និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន) ។ ៤-ឈ្មោះ ធួន ពេជ្រ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម (សមគំនិតជួញដូរដោយខុសច្បាប់នូវសារធាតុញៀន) ។
វត្ថុតាងដកហូតរួមមាន ៖ ថ្នាំញៀនចំនួន ០៤កញ្ចប់ (ទម្ងន់ ១២,១៣ក្រាម), ទូរស័ព្ទ ០៣គ្រឿង និងម៉ូតូចំនួន ០២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕