សៀមរាប៖លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា “ខ្ញុំនឹងស្នើសុំ សម្តេចនាយករដ្ឋមន្រ្តីដើម្បីដាក់ជាតំបន់ក្រហមឡើងវិញ ប្រសិនបើប្រជាពលរដ្ឋនៅតែបន្តបំពានលើវិធានការសុខភាព “៣ កុំ ៣ ការពារ” និងបង្កឱ្យមានការឆ្លងរីករាលដាលធ្ងន់ធ្ងរនៅក្នុងសហគមន៍ម្តងទៀត។
លោក ទៀ សីហា តាមរយៈទំព័រហ្វេសប៊ុករបស់គាត់បានចែករំលែកបទពិសោធន៍របស់គាត់ដែលអ្នកទាំងអស់គ្នាត្រូវចងចាំសម្រាប់ក្រុងសៀមរាប និងស្រុកមួយចំនួននៃខេត្តសៀមរាបដែលត្រូវបានដាក់អោយស្ថិតក្នុងតំបន់ក្រហមនិងលឿង។
លោកបានបន្តទៀតថា“ ចេតនារបស់ខ្ញុំចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់គឺមានតែពីរយ៉ាងគឺ៖ ទី១. ការពារប្រជាជនពីការឆ្លងមេរោគកូវីដ ១៩ ដោយកាត់ផ្តាច់ប្រភពនៃការចម្លងការពារជីវិតរបស់ប្រជាពលរដ្ឋដោយបញ្ជៀសអោយបានការបាត់បង់សមាជិកគ្រួសារណាម្នាក់ដែលបណ្តាលមកពីជំងឺនេះ និងទី២.តើធ្វើយ៉ាងណា អោយខេត្តសៀមរាបអាចវិលត្រឡប់មករកសភាពដើមវិញ ដើម្បីអោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាតំបន់នេះអោយបានច្រើន ដើម្បីឱ្យប្រជាជនមានការងារធ្វើ និងរកប្រាក់ ទ្រទ្រង់ជីវភាពរស់នៅ របស់ពួកគាត់។