BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ភាពច្របូកច្របល់នៅអង់គ្លេស កង្វះប្រេងឥន្ធនៈ,ថ្នាំពេទ្យ ,សាច់ជ្រូក

ថ្ងៃសុក្រ, 01 ខែតុលា 2021 08:45  គុន ច័ន្ទរដ្ឋា

ឡុងដ៍-ស្ថានីយ៍ប្រេងឥន្ធនៈជាង ២,០០០ កន្លែងនៅតែគ្មានប្រេង កាលពីថ្ងៃព្រហសត្ប៍ទី៣០ ខែកញ្ញា ដោយសារគ្មានអ្នកបើកបររថយន្តដែលនាំឲ្យមានការប៉ះពាល់រហូតដល់ទៅការដឹកជញ្ជូនគ្រឿងបរិក្ខាពេទ្យទៅកាន់ឱសថស្ថាន ខណៈដែលក្រុមកសិករបានធ្វើការព្រមានថាអាចនាំឲ្យសាច់ជ្រូកស្អុយរលួយចំពោះការខ្វះខាតអ្នកធ្វើការនៅកន្លែងសត្តឃាតិ។ ភាពច្របូកច្របល់ដែលកើតមានក្នុងសប្តាហ៍នេះ ដោយមានការឈ្លោះប្រកែកគ្នានៅតាមស្ថានយ៍ប្រេងឥន្ធនះ ពលរដ្ឋបានយកសំបកដបចាស់ៗទៅដាក់ប្រេង រដ្ឋមន្រ្តីអង់គ្លេសបាននិយាយថា វិបត្តិនេះត្រូវបានសម្រួលហើយ តាមរយៈការបញ្ជូនទាហ៊ានឲ្យទៅបើកបររថយន្តដឹកប្រេង។

2021-09-30t153008z_2_lynxmpeh8t0r3_rtroptp_3_britain-truckers

លោករដ្ឋមន្ត្រីបានច្រានចោលនូវការចោទប្រកាន់ថា កង្វះខាតនៃអ្នកបើកបររថយន្តដឺកជញ្ជូនបណ្តាលមកពី អង់គ្លេសដកខ្លួនចេញពីសហគមន៍អឺរ៉ុប ដោយបានចង្អុលបង្ហាញការខ្វះខាតស្រដៀងគ្នានេះដែរនៅកន្លែងផ្សេងទៀត បន្ទាប់ពីមានការបិទខ្ទប់ដោយសារកូវីដ-១៩ និងការបញ្ឈប់អ្នកបើកបរជាច្រើននាក់ដើម្បីធ្វើតេស្ត។

សមាគមន៍អ្នកចែកចាយប្រេងឥន្ធនះ (PRA) ដែលតំណាងឲ្យ ៦៥% នៃស្ថានីយ៍ប្រេងចំនួន ៨,៣៨០ បានរាយការណ៍កាលពីថ្ងៃព្រហសត្ប៍មកថា ២៧%នៃម៉ាស៊ីនបូមប្រេងត្រូវគាំងដោយគ្មានប្រេង ២១% ទើបតែបានទទួលប្រេង និង៥២%មានប្រេងគ្រប់គ្រាន់។

2021-09-30t153008z_2_lynxmpeh8t0qu_rtroptp_3_britain-truckers

អគ្គនាយកប្រតបត្តិ នៃសមាគមន៍អ្នកចែកចាយប្រេង លោក Gordon Bolmer បាននិយាយថា នៅតែឮថាមានការឈ្លោះប្រកែកនិងប្រវ៉ាយប្រតប់គ្នានៅតាមស្ថានីយ៍ចាក់ប្រេង រវាងអតិថិជននិងបុគ្គលិក “នេះគឺដោយសារប្រេងវាឆាប់អស់ពេក ខុសពីធម្មតា ដោយសារតម្រូវការមិនដែលកើតមានដូចនេះកាលពីមុនមក “។ អ្នកសារព័ត៌មាន Reuters បានទៅពិនិត្យមើលស្ថានីយ៍ ១០កន្លែងនៅក្នុងទីក្រុង ឡុងដ៍និងនៅជុំវិញក្រុងកាលពីថ្ងៃព្រហសត្ប៍ មានតែ៣កន្លែងទេដែលបើកទ្វារផ្តល់សេវាកម្ម។ ស្ថានីយ៍១កន្លែងដែលបើកទ្វារ ពោរពេញទៅដោយរថយន្តចតបន្តកន្ទុយគ្នា ហើយឃើញបុគ្គលិកកំពុងសម្រួលការចតរថយន្ត៕


ថ្ងៃសុក្រ, 01 ខែតុលា 2021 08:45  គុន ច័ន្ទរដ្ឋា