កំពង់ឆ្នាំង ៖ អនុវត្ត តាម បទបញ្ជា របស់ លោក ឧត្តមសេនីយ៍ទោ ខូ វ លី ស្នងការ នៃ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង និង មានការ សម្របសម្រួល នីតិវិធី ពី ឯកឧត្តម ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្ត ថ្ងៃ ទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ វេលា ម៉ោង ១៦ និង ០០ នាទី កម្លាំង ជំនាញ ការិយាល័យ ប្រឆាំង គ្រឿងញៀន ដឹកនាំ ដោយ លោក វរសេនីយ៍ទោ ឃឹម សុ ផាត នាយ រង ការិយាល័យ សហការ ជាមួយ កម្លាំង អធិការដ្ឋាន នគរបាល ស្រុក សាមគ្គី មាន ជ័យ ចុះ បង្ក្រាប ករណី : ជួញដូរ និង ប្រើប្រាស់ ដោយ ខុសច្បាប់ នូវ សារធាតុ ញៀន នៅ ចំណុច ភូមិ ខ្នា កណ្ដាល ឃុំ ខ្នា ឆ្មារ ស្រុក សាមគ្គី មាន ជ័យ ខេត្តកំពង់ឆ្នាំង ។ ជា លទ្ធផល ឃាត់ខ្លួន ជនសង្ស័យ ចំនួន ០៣ នាក់ ៖
១- ឈ្មោះ សយ សុនី ( ហៅ នី ) ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ : កសិករ រស់នៅ ភូមិៈ ខ្នា កណ្ដាល ឃុំ ខ្នា ឆ្មារ ស្រុក សាមគ្គី មាន ជ័យ ខេត្តកំពង់ឆ្នាំង ( ជួញដូរ និង ប្រើប្រាស ដោយ ខុស ច្បាប់ នូវ សារធាតុ ញៀន ) ។
២- ឈ្មោះ អំ វី ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរប រៈ កសិករ រស់នៅ ភូមិ ខ្នា កណ្ដាល ឃុំ ខ្នា ឆ្មារ ស្រុក សាមគ្គី មាន ជ័យ ខេត្តកំពង់ឆ្នាំង ( ជួញដូរ និង ប្រើប្រាស់ ដោយ ខុសច្បាប់ នូវ សារធាតុ ញៀន ) ។
៣- ឈ្មោះ វង្ស សុភាព ( ថាវ ) ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ រស់នៅ ភូមិ ប្រ ក្លូ ត ឃុំ ធ្លក វៀន ស្រុក សាមគ្គី មាន ជ័យ ខេត្តកំពង់ឆ្នាំង ( ជួញដូរ និង ប្រើប្រាស់ ដោយ ខុសច្បាប់ នូវ សារធាតុ ញៀន ) ។
ដកហូត វត្ថុ តាង : រួម មាន ៖ ថ្នាំ ញៀន ចំនួន ០២ កញ្ចប់ , ទូរស័ព្ទ ០២ គ្រឿង , និង ឧបករណ៍ ប្រើប្រាស់ ថ្នាំ ញៀន មួយ ចំនួន ។
បច្ចុប្បន្ន ជនសង្ស័យ រួម ទាំង វត្ថុ តាង កម្លាំង ការិយាល័យ ជំនាញ កំពុង កសាង សំណុំរឿង ចាត់ការ បន្ត តាម នីតិវិធី ៕