ភ្នំពេញ ៖ កម្លាំង ចម្រុះ គណៈ បញ្ជាការ ឯកភាព ខណ្ឌទួលគោក រាជធានី ភ្នំពេញ ឆ្មក់ ចូល បង្ក្រាប ភោជនីយដ្ឋាន មួយ កន្លែង យីហោ « បាត់ អូន » ដែល បាន ប្រព្រឹត្ត ល្មើស វិធានការ រដ្ឋបាល រាជធានី ភ្នំពេញ ឃាត់ខ្លួន មនុស្ស ប្រុស - ស្រី ចំនួន ៣០ នាក់ ។
ប្រតិបត្តិការ នេះ កម្លាំង សមត្ថកិច្ច បាន ធ្វើ នៅ វេលា ម៉ោង ២១ និង ០៥ នាទី ថ្ងៃ ទី ២៩ ខែកញ្ញា ឆ្នាំ ២០២១ ស្ថិត នៅ ទីតាំង ផ្ទះ លេខ ២ ផ្លូវ លេខ ៣៣៧ ក្រុម ទី ២៦ ភូមិ ទី ០៦ សង្កាត់ បឹង កក់ ទី ១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។ ការ បង្ក្រាប នោះ ដឹកនាំ កម្លាំង ដោយ លោក ទៀវ សំ អឿ ន និង លោក កែវ សុភា អភិបាលរង ខណ្ឌទួលគោក និង លោក វរសេនីយ៍ទោ នាក់ សាន្ត អធិការរង នគរបាល ខណ្ឌទួលគោក ។
ការ បង្ក្រាប ភោ ជនី ដ្ឋា ន « បាត់ អូន » នេះ ត្រូវ បាន អាជ្ញាធរ ខណ្ឌ ទទួល គោក បញ្ជាក់ ឱ្យ ដឹង ថា ថៅកែ ហាង បាន បំពាន មិន គោរព វិធានការ រដ្ឋបាល ស្ដី ពី ការ អនុវត្ត វិធានការ បង្ការ ទប់ស្កាត់ ជំងឺ កូ វី ដ -១៩ ប្រភេទ Delta បំប្លែង ថ្មី នៅ ក្នុង រាជធានី ភ្នំពេញ ដែល បាន តម្រូវ ឱ្យ ផ្អាក ជា បណ្តោះអាសន្ន ចំពោះ សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម ដែល មាន ហានិភ័យ ខ្ពស់ នៃ ការ ឆ្លង រាលដាល នៃ ជំ កូ វី ដ -១៩ និង ការ ជួបជុំ ឬ ការ ប្រមូលផ្តុំ មនុស្ស ជា លក្ខណ : ឯកជន នៅ ក្នុងភូមិ សាស្ត្រ រាជធានី ភ្នំពេញ សម្រាប់ រយ : ពេល ១៤ ថ្ងៃ គិត ចាប់ពី ថ្ងៃ ទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ រហូត ដល់ ថ្ងៃ ទី ០៧ ខែតុលា ឆ្នាំ ២០២១ ។
បើ តាម ការ បញ្ជាក់ ឱ្យ ដឹង ពី កម្លាំង សមត្ថកិច្ច ចុះ ប្រតិបត្តិការ គឺ បានឃើញ មានការ ប្រមូលផ្តុំ ជួបជុំ ផឹកស៊ី នៅ ក្នុង ហាង នេះ ចំនួន ០៣ តុ និង មានការ ចាក់ ភ្លេង កំដរ អារម្មណ៍ ដោយ មាន ភ្ញៀវ ចំនួន ១៨ នាក់ ស្រី ០៧ នាក់ និង បុគ្គលិក ចំនួន ១២ នាក់ ស្រី ០៥ នាក់ ។
មនុស្ស ទាំង ៣០ នាក់ ខាងលើ ត្រូវ បាន ធ្វើតេស្ត រហ័ស រក វីរុស កូ វី ដ -១៩ គឺ ពួក គេ អវិជ្ជមាន ។ ទន្ទឹម នោះ ក្រុម ប្រតិបត្តិការ ក៏ បាន សម្រេច បិទ ហាង ជា បណ្តោះអាសន្ន រង់ចាំ ការ សម្រេច ជា ក្រោយ ។ ដោយឡែក មនុស្ស ចំនួន ៣០ នាក់ នេះ ផង ដែរ ត្រូវ បាន បញ្ជូន ទៅ សាកសួរ នៅ អធិការដ្ឋាន នគរបាល ខណ្ឌទួលគោក ដើម្បី អនុវត្ត បន្ត តាម នីតិវិធី ៕