ភ្នំពេញ៖ បែកធ្លាយរឿងឧត្តមសេនីយ៍ឯក វ៉ា វិចិត្រា ប្រធាននាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុយកកន្លែងធ្វើការនាំគ្នាផឹកស៊ីធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ។
ចំពោះករណីនេះ កំពុងតែមានអ្នករត់ការខ្វែងដៃខ្វែងជើងដើម្បីបិទនៅតាមបណ្ដាញសារព័ត៌មានមួយចំនួនដើម្បីកុំឲ្យមានការផ្សព្វផ្សាយ។ ប៉ុន្តែព័ត៌មាននេះត្រូវបានបណ្ដាញសារព័ត៌មានធំៗក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយហើយក៏បានលុបចោលទៅវិញបន្ទាប់ពីមានអ្នករត់ការបិទព័ត៌មាន។
បើទោះបីជាមានការបិទបាំងព័ត៌មាននេះក៏ដោយក៏ព័ត៌មាននេះបានដឹងឮទៅដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដូចជាសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក នេត សាវឿនអគ្គស្នងការនគរបាលជាតិ។
មន្ត្រីមួយចំនួនដែលមិនពេញចិត្តក៏បានចូលទៅក្នុងខមមិននៅក្នុងហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន ផងដែរអំពីករណីនេះ។
សារព័ត៌មាន Beetube News មិនអាចសុំការបំភ្លឺបានទេពីលោកឧត្តមសេនីយ៍ឯក វ៉ា វិចិត្រា។