ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១វេលាម៉ោង១៩និង៣៥នាទីអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួមជាមួយយោបល់លោកឧត្តមសេនីយ៍ត្រីកុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនលោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុកជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្ថិតនៅចំណុចភូមិវត្តគរសង្កាត់វត្តគរក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចឃាត់ជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ម៉ាន់ រ៉ានី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។ ២.ឈ្មោះ ថៃ សុវណ្ណៈ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៤ថង់ ទម្ងន់ ២៥៧,៦៥ក្រាម
-ទូរស័ព្ទដៃចំនួន ០២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវីធី ៕