រូបបីយ៍ប័ណ្ណរបស់មីយ៉ាន់ម៉ាបានធ្លាក់ថ្លៃ ៦០% ចាប់តាំពីដើមខែកញ្ញាដែលបង្ហាញពីការដួលរលំរបស់ពួកយោធា ធ្វើឲ្យតម្លៃស្បៀងអាហារ ប្រេងឥន្ធនៈ ឡើងថ្លៃ ធ្វើឲ្យសេដ្ឋកិច្ចមានការថមថយចុះចាប់តាំងពីមានរដ្ឋប្រហារ៨ខែកន្លងមក។
លោក Richard Horsey អ្នកជំនាញការមីយ៉ាន់ម៉ានៅក្នុងក្រុមវិបត្តិអន្តរជាតិ (ICG)បាននិយាយថា “ រឿងនេះវានឹងធ្វើឲ្យក្រុម ឧត្តមសេនីយ៍ឈឺក្បាលវិលមុខខណៈដែលពួកគេមានការខ្វាយខ្វល់ទៅនឹងអត្រាប្រាក់ Kyat ដែលជារង្វាស់ដ៏ធំនៃសេដ្ឋកិច្ច ដែលចាំបាច់តម្រូវឲ្យមានការបត់បែនក្នុងករណីនេះ“។
នៅក្នុងខែសីហា ធនាគារកណ្តាលនៃមីយ៉ាន់ម៉ាបានព្យាយាមទប់ប្រាក់kyatឲ្យនៅហ្នឹងត្រឺមតែ០,៨%ដោយផ្អែកទៅតាមអត្រាប្តូរប្រាក់ដុល្លារ ប៉ុន្តែបានបញ្ឍប់ទៅវិញត្រឹមថ្ងៃទី១០ខែកញ្ញាដោយសារអត្រានៃការប្តូរប្រាក់បានកើនឡើង។ កង្វះខាតនៃប្រាក់ដុល្លារនេះ បានក្លាយទៅជាវិបត្តិដែលនាំអ្នករកស៊ីប្តូរប្រាក់ខ្លះត្រូវបិទទ្វារ។ អ្នរកស៊ីប្តូរប្រាក់១រូប បាននិយាយនៅក្នុងFacebook ថា “ ដោយយោលទៅតាម អស្ថិរភាពនៃតម្លៃរូបបីយ៍ប័ណ្ណក្នងពេលនេះ គ្រប់សាខាដែលបំរើសេវាកម្មប្តូរប្រាក់នៅប៉ែកខាងជើងនៃប្រទេសដែលមានឈ្មោះថា Breeze Exchange បានបិទទ្វារជាបណ្តោះអាសន្ន”។
កន្លែងខ្លះដែលនៅបើកទ្វារបំរើសេវាកម្ម ត្រូវបានគេឲ្យដឹងថាបានធ្វើការប្តូរប្រាក់នៅក្នុងអត្រា ២៧០០ Kyat ក្នុង១ដុល្លារ កាលពីថ្ងៃអង្គារ៍ទី២៨ខែកញ្ញា បើប្រៀបធៀបទៅនឹងថ្ងៃទី១ខែកញ្ញា អត្រាប្តូរប្រាក់ស្មើនឹង១៦៩៥Kyat ក្នុង១ដុល្លារ និង ១៣៩៥kyat ក្នុង១ដុល្លារកាលពីថ្ងៃទី១ខែកុម្ភះ នៅពេលដែលពួកយោធាបានផ្តួលរំលំរដ្ឋាភិបាលប្រជាធិបតេយ្យ ដែលដឹកនាំដោយជ័យលាភីរង្វាន់ណូបែល លោកស្រី អូងសាន ស៊ូជី ។
នៅក្នុងរបាយការណ៍មួយដែលបានផ្សព្វផ្សាយកាលពីថ្ងៃច័ន្ទ ធនាគារពិភពលោកបានទស្សន៍ទាយថា សេដ្ឋកិច្ចនឹងធ្លាក់ចុះចំនួន១៨%នៅក្នុងឆ្នាំនេះ ដែលផ្នែកខ្លះបណ្តាលមកពីជម្ងឺរាតត្បាតពិភពលោក កូវីដ-១៩ ព្រមទាំងបាននិយាយថា មីយ៉ាន់ម៉ានឹងប្រឈមមុខជាមួយពលរដ្ឋទៅនឹងការធ្វើកិច្ចសន្យាការងារនិងការកើនឡើងនៃចំនួនអ្នកក្រនៅក្នុងប្រទេស។