ប៉ារីស-បារាំងបាននិយាយថាកាជជែកគ្នាក្នុងពេលអនាគតដ៏ខ្លីខាងមុខរវាងលោកប្រធានាធិបតី Emmanuel Macron និងលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison លើរឿងសេចក្តីសំរេចចិត្តរបស់ទីក្រុង កង់បេរ៉ា ក្នុងការបញ្ចប់កិច្ចសន្យានាវាមុជទឹកដែលមានតម្លៃ៥៦ពាន់លានអឺរ៉ូ នឹងត្រូវបានរៀបចំដោយច្បាសលាស់និងមានខ្លឹមសារ។វិមានអេលីហ្សេ បានប្រកែកលើរឿងថាខ្លួនបានបដិសេធមិនលើកទូរស័ព្ទរបស់លោក Morrison ដោយបាននិយាយថា លោកប្រធានាធិបតីតែងតែយកចិត្តទុកដាក់ជាមួយនឹងការសន្ទនាតាមទូរស័ព្ទ ប៉ុន្តែបានទទួលស្គាល់ថាវាហាក់ដូចជាប្រញ៉ាប់ពេកក្នុងការបន្តធ្វើការទំនាក់ទំនងជាមួយទីក្រុង កង់បេរ៉ា ។
បារាំងមានការខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពី អូស្ត្រាលី បានបញ្ចប់កិច្ចសន្យាជាមួយបារាំងកាលពីកន្លះខែមុន ដោយមានការពេញចិត្តជាមួយនឹងកិច្ចព្រមព្រៀងក្នុងវិស័យការពារជាតិជាមួយនិង អាមេរិក អង់គ្លេស អូស្ត្រាលី (AUKUS) ដោយគ្មានការជូនដំណឹងជាមុន។ ចាប់តាំងពីពេលនោះមក មន្រ្តីអូស្ត្រាលីបានព្យាយាមធ្វើទំនាក់ទំនងជាមួយលោកប្រធានាធិបតី Macronក្នុងគោលបំណងជួសជុលឡើងវិញនូវចំណងការទូត ,ប៉ុន្តែទីក្រុងប៉ារីសបាននិយាយថា ចំណងទាក់ទងឡើងវិញត្រូរង់ចាំរហូតដល់បារាំងបញ្ជូនឯកអគ្គរដ្ឋទូតរបស់ខ្លួនត្រឡប់ទៅទីក្រុង កង់បេរ៉ា វិញក្នុងកាលបរិច្ឆេទមិនច្បាសលាស់មួយ។
ខណៈដែលការធ្វើនយោបាយការទូតដែលប្រកបទៅដោយគ្រោះថ្នាក់នៅតែបន្ត មន្ត្រីម្នាក់ប្រចាំវិមាន អេលីហ្សេ បានបញ្ចេញយោបល់ថាការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី Scott Morrison ហាក់ដូចជាមានការស្ទាក់ស្ទើរក្នុងការជូនដំណឹងលោកប្រធានាធិបតី Macron ជាមុន មុននឹងការធ្វើសេចក្តីសំរេចចិត្ត។ការិយាល័យលោកនាយករដ្ឋមន្រ្តីបានទូរស័ព្ទមកលោកប្រធានាធិបតីនៅថ្ងៃទី១៣ខែកញ្ញា សុំជួបជាមួយលោកនៅថ្ងៃបន្ទាប់វេលាម៉ោង១០ព្រឹក ប៉ុន្តែត្រូវបានគេប្រាប់ទៅវិញថា លោកប្រធានាធិបតីមិនអាចជួបបានទេ ព្រោះលោកជាប់រវល់ប្រជុំប្រចាំសប្តាហ៍នៃក្រុមប្រឹក្សាររដ្ឋមន្ត្រី (ប្រភពមួយបានបញ្ចេញឲ្យដឹង) ។
មន្ត្រីម្នាកសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ទីក្រុងប៉ារីស បានផ្តល់យោបល់ ឲ្យអូស្ត្រាលីទូរស័ព្ទមកថ្ងៃទី១៥ កញ្ញាវេលាម៉ោង ៩.ព្រឹក ប៉ុន្តែខាងអូស្ត្រាលីបានទទូចសុំឲ្យមានការសន្ទនាតាមទូរស័ព្ទនៅថ្ងៃទី១៤កញ្ញា។ នៅពេលដែលខាងបារំងបានសួរថា តើលោកMorrison ចង់និយាយពីអ្វី ប៉ុន្តែគ្មានចម្លើយ។