BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ថ្ងៃនេះរកឃើញយានយន្តល្មើសចំនួន ៧៧២គ្រឿង ត្រូវបានផាកពិន័យទូទាំងប្រទេស

ថ្ងៃពុធ, 29 ខែកញ្ញា 2021 19:26  Jasmine Tea

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២១ ឲ្យដឹងថាចំនួនគោលដៅសរុប១៤៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤.០៧៤គ្រឿង ម៉ូតូ ២.៧៤៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧៧២គ្រឿង មានម៉ូតូចំនួន ៦៦៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩. អន ក្រ.បក នៅទូទាំងប្រទេស ។

ដោយឡែកក្នុងរយៈពេល ២៩ថ្ងៃ ( ថ្ងៃ ទី ០១-២៩ ខែកញ្ញា ) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន ១៤៤.៧៧៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៨.៨០២គ្រឿង មានម៉ូតូចំនួន ១៤.៧៣០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩ អន ក្រ. បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃរយៈពេល ២៩ ថ្ងៃ នៃ ខែកញ្ញា នេះឃើញថាការអនុវត្តតាមអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

2021-09-29 19.15.23

 

2021-09-29 19.15.29


 


ថ្ងៃពុធ, 29 ខែកញ្ញា 2021 19:26  Jasmine Tea