កំពង់ឆ្នាំង៖ រមណីយដ្ឋានធម្មជាតិទូទាំងខេត្តកំពង់ឆ្នាំងត្រូវបិទផ្អាកជាបណ្តោះអាសន្នរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ដើម្បីការពារនិងទប់ស្កាតការឆ្លងកូវីដ១៩ ។ នេះបើយោងតាមសេចក្តីសម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាលដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២៧ ខែកញ្ញា។
គួរបញ្ចាក់ថាមួយរយៈកន្លងមកនេះក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងហាក់មានការឆ្លងមេរោគកូវីដ១៩ កើនឡើងគួរព្រួយបារម្ភដែលតម្រូវអោយភូមិសាស្ត្រមួយចំនួនក្នុងស្រុកនិងឃុំខ្លះត្រូវរដ្ឋបាលខេត្តប្រកាសបិទជាបន្តបន្ទាប់ក្រោយរកឃើញចំនួនពលររដ្ឋឆ្លងកូវីដ១៩ កាន់តែមានចំនួនច្រើនឡើង ។