ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅបានចេញប្រកាសមួយស្តីពី «ការអនុវត្តវិន័យមន្ត្រីនគរបាលជាតិ» ដោយសម្រេចអនុវត្តវិន័យចំពោះលោកវរសេនីយ៍ឯក សឿន ប៊ុនធឿន អត្តលេខ៦៤៨៦៨ក្រោមរូបភាព «ដកហូតមុខតំណែង» ពីអនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោកឲ្យមកជាមន្ត្រីដោយសារមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ។
នេះបើយោងតាមប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង ដែលសារព័ត៌មានទើបទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះ ។
ចំពោះមូលហេតុនៃការសម្រេចដកហូតមុខតំណែងនេះគឺដោយសារលោកវរសេនីយ៍ឯក សឿន ប៊ុនធឿន ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិតែពុំដឹងប្រាកដថាល្មើសក្រោមរូបភាពឬក៏បានប្រព្រឹត្តនូវកំហុសអ្វីនោះទេ ។