ភ្នំពេញ៖អគ្គនាយកដ្ឋានពន្ធដារក្រើនរំលឹកដល់យានយន្ដទាំងអស់មិនទាន់បំពេញកាតព្វកិច្ចបង់ពន្ធត្រូវរួសរាន់មកបង់ពន្ធឲ្យទាន់ពេលវេលាផុតកំណត់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ។
នៅក្នុងសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារនាថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១ បានអោយដឹថាម្ចាស់យានយន្តភាគច្រើនបានប្រកាសបង់ពន្ធរួចរាល់ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀតនៅ មិនទាន់បានបង់ពន្ធនៅឡើយ។អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ៖ « សូមក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធមេត្តារួសរាន់អញ្ជើញមកដាក់លិខិតប្រកាសបង់ពន្ធឲ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណប័ណ្ណសម្គាល់យានយន្តនិងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដែលចេញដោយក្រសួង សាធារណការនិងដឹកជញ្ជូន » ។
ដោយឡែកយានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូតឬស្ថានកុងស៊ុលបរទេសអង្គការអន្តរជាតិឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារដើម្បីទទួលបាននូវលតាបត្របង់ពន្ធ( ពន្ធជាបន្ទុករបស់ រដ្ឋ ) ។
ឯយានយន្តរបស់ក្រសួង-ស្ថាប័នឬអង្គភាពដែលត្រូវទទួលបានលតាបត្រពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ( ពន្ធជាបន្ទុករបស់រដ្ឋឬបង់តាមអាណត្តិបើកប្រាក់)ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយ័ន្តទ្រព្យសម្បត្តិរដ្ឋ( តារាងកើតឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជី នៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិង ចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ អគ្គនាយកដ្ឋានពន្ធដារបាន បញ្ជាក់ទៀតថា ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្ត នឹងត្រូវទទួលរងនូវទោសទណ្ឌតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន ។