BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ថៃគ្រោងបញ្ចេញកម្ចីសម្បទាន ៥ពាន់លានបាត ដល់អ្នកបាត់បង់ការងារដោយសារកូវីដ១៩

ថ្ងៃពុធ, 29 ខែកញ្ញា 2021 09:44  Nimoul Soth

ថៃ៖ ធនាគារសន្សំរដ្ឋាភិបាលថៃ (GSB) គ្រោងនឹងចាប់ផ្តើមបញ្ចេញកញ្ចប់ថវិកាផ្តល់កម្ចីសម្បទាន (កម្ចីការប្រាក់ទាប ឬគ្មានការប្រាក់) ចំនួន ៥ពាន់លានបាត នៅខែក្រោយនេះ ដើម្បីជួយដល់អ្នកបាត់បង់ការងារ ក្នុងគោលបំណងបង្កើតការងារចំនួន ១០ម៉ឺនកន្លែង ខណៈដែលប្រទេសនេះកំពុងប្រឈមការឆ្លងរាតត្បាតជំងឺកូវីដ១៩រលកទី៣។ នេះបើតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ធនាគារ GSB បានបញ្ជាក់ថា ការផ្តល់កម្ចីនេះនឹងផ្តោតទៅលើអតិថិជនដែលត្រូវបញ្ឈប់ពីការងារបន្ទាប់ពីក្រុមហ៊ុន ឬរោងចក្រត្រូវបានបិទទ្វារ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ដោយគ្រោងផ្តល់ប្រាក់កម្ចីសម្បទាន ក្នុងចន្លោះពី ៣ម៉ឺន-១០ម៉ឺនបាត ក្នុងមួយកម្ចីអាស្រ័យលើផែនការវិនិយោគរបស់ពួកគេ។

60(60)

ជាមួយគ្នានេះធនាគារ GSB នឹងផ្តល់ជូនវគ្គបណ្តុះបណ្តាលសម្រាប់អ្នកដាក់ពាក្យស្នើសុំសម្រាប់មុខរបរ ដូចជា ជាងកាត់សក់ ឬជាងអគ្គីសនី។ ក្រៅពីនេះ ក៏នឹងផ្តល់កម្ចីដល់អតិថិជនដែលចង់ទិញអាជ្ញាប័ណ្ណ Franchise ឬបើកហាងកាហ្វេនៅក្នុងសហគមន៍របស់ពួកគេផងដែរ។

ទោះជាយ៉ាងណាធនាគារនេះអះអាងថា នៅពេលអ្នកខ្ចីមានប្រាក់ចំណូលប្រកបដោយនិរន្តរភាពពួកគេគួរតែអាចសងប្រាក់កម្ចីទៅធនាគារវិញ។

គិតត្រឹមត្រីមាសទី ២ឆ្នាំនេះ ភាពអត់ការងារនៅប្រទេសថៃធ្វើមានចំនួន ២ភាគរយនៃកម្លាំងពលកម្មសរុប ៣៨,៨លាននាក់ ប្រហែល ៧៦ម៉ឺននាក់។ នេះបើយោងតាមការិយាល័យស្ថិតិជាតិថៃ។

យោងតាមរបាយការណ៍របស់ Worldometer បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ២៩ខែ កញ្ញានេះ ប្រទេសថៃរាយការណ៍ពីចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុប ១,៥៨លាននាក់ និងស្លាប់កើនដល់ចំនួន ១៦.៤៩៨នាក់៕

59(59)


 


ថ្ងៃពុធ, 29 ខែកញ្ញា 2021 09:44  Nimoul Soth