BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ចិនថ្កោលទោសអង់គ្លេសក្នុងការធ្វើចរាចរណ៍នាវាក្នុងច្រកសមុទ្រចិនតៃវ៉ាន់

ថ្ងៃពុធ, 29 ខែកញ្ញា 2021 09:25  Nimoul Soth

ប៉េកាំង-

កាលពីថ្ងៃច័ន្ទ ចិនបានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះអង់គ្លេសក្នុងការចរាចរណ៍នាវាចម្បាំងតាមច្រកសមុទ្រតៃវ៉ាន់ ដោយបាននិយាយថាជាទង្វើចេតនារបស់ពួកបីសាចព្រមទាំងនិយាយថាកងទ័ពចិនបានដេញតាមនិងព្រមានឲ្យចាកចេញ។នៅក្នុងគណនេយ្យTweeterរបស់នាវាមួយបាននិយាយថា នាវាHMS Richmond បានឆ្លងកាត់ច្រកសមុទ្ទតៃវ៉ាន់ធ្វើដណើរទៅកាន់ប្រទេសវៀតណាម នាវានេះបានពង្រាយនៅសមុទ្រចិនខាងកើត ដោយចូលរួមអនុវត្តន៍នៅក្នុងប្រតិបត្តិការណ៍ដាក់ទណ្ឌកម្មរបស់អ.ស.បទៅលើកូរ៉ខាងជើង។

ចិនបានអះអាងថា តៃវ៉ាន់គីជាបូរណភាពដែនដីរបស់ខ្លួននិងបានបង្កើនសកម្មភាពយោធាព្រមទាំងសម្ពាធនយោបាយដើម្បីព្យាយាមបង្ខំឲ្យដែនកោះដែលគ្រប់គ្រងតាមរបៀបប្រជាធិបតេយ្យមួយនេះទទួលស្គាល់អធិបតេយ្យភាពរបស់ចិន ខណៈដែលសហរដ្ឋអាមេរិកបានឆ្លងកាត់ច្រកតៃវ៉ាន់ស្ទើរតែរៀងរាល់ខែ ទោះបីជាមានការប្រឆាំងពីចិនក៏ដោយ ជាទូទៅសម្ព័ន្ធមិត្តរបស់អាមេរិកហាក់ដូចជាស្ទាក់ស្ទើរក្នុងការធ្វើតាមអាមេរិក។

បញ្ជាការកងទ័ពរំដោះប្រជាជនចិនដែលប្រចាំកានៅទិសខាងកើត បាននិយាយថាគេបានរៀបចំកងកំលាំងជើងទឹកនិងអាកាសដេញតាមនាវាRichmondព្រមទាំងធ្វើការព្រមាន។ “ នេះជាទង្វើរដែលមានចេតនារបស់ក្រុមបីសាច ដែលធ្វើឲ្យខូចខាតដល់សន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្ទតៃវ៉ាន់ “ ទីបញ្ជាការនៃកងកំលាំងជានិច្ចជាកាលថែររក្សារនូវការប្រកាសភាពអាសន្នក្នុងកំរិតខ្ពស់ព្រមទាំងប្រឆាំងទប់ទល់រាល់ការគំរាមកំហែងនិងការបង្ករហេតុ “។

ទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងក្រុងឡុងដ៍បានធ្លាក់ចូលទៅក្នុងភាពតានតឹងហួសកំរិតដោយសារមានរឿងរ៉ាវជាច្រើនចាប់តាំងពីរឿងពាណិជ្ជកម្មរហូតទៅដល់បញ្ហាសិទ្ធមនុស្ស ។ នៅក្នុងទីក្រុងតៃបុិ , រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ លោក Chiu Kuo- Cheng មិនបានធ្វើអត្ថាធិប្បាយឲ្យចំៗ នៅពេលដែលគេសួរអំពីនាវាចម្បាំងអង់គ្លេស ដោយលោកបាននិយាយថា លោកមិនបានដឹងថាតើជាបេសកកម្មអ្វីរបស់នាវាបរទេសនៅក្នុងច្រកសមុទ្ទតៃវ៉ាន់។

306(306)


 


ថ្ងៃពុធ, 29 ខែកញ្ញា 2021 09:25  Nimoul Soth