BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជាកំណត់ប្រាក់ឈ្នួលអប្បបរមា ដល់កម្មករ ១៩៤ដុល្លារ សម្រាប់ឆ្នាំ២០២២

ថ្ងៃអង្គារ, 28 ខែកញ្ញា 2021 21:24  King Scorpio

photo_2021-09-28_21-17-39

photo_2021-09-28_21-17-38
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបង្ហាញការគាំទ្រ និងសាទរយ៉ាងខ្លាំង ចំពោះការកំណត់ប្រាក់ឈ្នួលអប្បបរមា ដល់កម្មករ ១៩៤ដុល្លារ សម្រាប់ឆ្នាំ២០២២។ ការសាទរ និងគាំទ្រ បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មាន អំពីដំឡើងប្រាក់ឈ្នួលជូនដល់កម្មករ-និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងរចំនួន ២ដុល្លារបន្ថែមទៀត សម្រាប់ឆ្នាំ២០២២ ដែលត្រូវបានកំណត់ជាផ្លូវការចំនួន ១៩៤ដុល្លារអាមេរិក ក្នុងមួយខែ។
លោក សំ សឿន សមាជិកពេញសិទ្ធិនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និង ជាតំណាងក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) បានសម្តែងនូវការដឹងគុណ ជូនសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់សុខទុក្ខកម្មករ និយោជិត និងប្រជាជននៅទូទាំងប្រទេស ដោយបានអនុញ្ញាតរៀបចំកិច្ចប្រជុំពិភាក្សាប្រាក់ឈ្នួលអប្បបរមា បានចំនួន ១៩៤ដុល្លារ។
គួរបញ្ជាក់ថា ប្រាក់ឈ្នួល អប្បបរមាឆ្នាំ២០២២ សម្រាប់កម្មករ វិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ជាលក្ខណៈបច្ចេកទេស មិនមានការដំឡើងពីភាគី និយោជកទេ គឺរក្សាទុក ១៩២ដុល្លារ ដូចឆ្នាំមុនដដែល, តែសម្តេចតេជោ ហ៊ុន សែន បានបន្ថែម ២ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួល កម្មករសម្រាប់ ឆ្នាំ២០២២ខាងមុខ កើនដល់ ១៩៤ដុល្លារ។ លទ្ធផលនៃការចរចា ប្រាក់ឈ្នួលនេះ គឺបានមកពីការបោះឆ្នោត ត្រីភាគី នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយមានតួលេខ ៣ផ្សេងៗគ្នា គឺ១៨៨ដុល្លារ, ១៩២ដុល្លារ និង ២០៤ដុល្លារ។
បន្ទាប់ពីឆ្លងកាត់ការចរចាអស់រយៈពេល ៣ដំណាក់កាលកន្លងទៅ ហើយដែលមិនមានតួលេខណាមួយត្រូវបានឯកភាពគ្នា ទីបំផុតប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិត នៃវិស័យវាយនភណ្ឌកាត់ដេរ និង ផលិតស្បែកជើង បានឈានមកដល់ការបោះឆ្នោត ដោយភាគីនិយោជកដាក់តួលេខ ១៨៨ដុល្លារ, ភាគីសហជីពមានតួលេខ ២០៤ដុល្លារ និង ភាគីរាជរដ្ឋាភិបាលដាក់តួលេខ ១៩២ដុល្លារ។
ជាលទ្ធផលមានសម្លេងគាំទ្រតួលេខប្រាក់ឈ្នួល ១៩២ដុល្លារ ដែលមានចំនួន ៤៥សម្លេង លើ ៥១សម្លេង សុទ្ធសឹងជាសម្លេងរបស់ភាគីរដ្ឋាភិបាល និងនិយោជក, ការគាំទ្រតួលេខ ២០៤ដុល្លារមានតែ៦សម្លេងប៉ុណ្ណោះ សុទ្ធសឹងជាសម្លេងសហជីពក្នុងចំណោមអ្នកសហជីពដែលអាចបោះឆ្នោតបាន ១៧រូប ខណៈដែលតួលេខ ១៨៨ដុល្លារ របស់និយោជកមាន ០ (សូន្យ) សម្លេងគាំទ្រ។
ចុងក្រោយនៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារនៅថ្ងៃនេះ ដោយយោងទៅលើហេតុផលនៃវិបត្តិជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ប្រាក់ ២ដុល្លារបន្ថែម ពីលើប្រាក់ឈ្នួលកម្មករ និយោជិត ១៩២ដុល្លារ ដែលធ្វើឱ្យកម្មករ និយោជិតនៃវិស័យកាត់ដេរ ទទួលបានប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២២ ចំនួន១៩៤ដុល្លារក្នុងមួយខែ ហើយចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២តទៅ។


ថ្ងៃអង្គារ, 28 ខែកញ្ញា 2021 21:24  King Scorpio