កាលពីពាក់កណ្តាលខែកញ្ញាកន្លងទៅថ្មីៗនេះ ប្រ៊ីតនីស្ពៀរ (Britney Spear)តារាចម្រៀងផបវ័យ39ឆ្នាំរូបនេះ បានភ្ជាប់ពាក្យជាមួយសង្សាររបស់នាងឈ្មោះ សេម អាសហ្គារី(Sam Asghari) ដែលមានអាយុ27ឆ្នាំជាតារាបង្ហាញម៉ូដ និងជាគ្រូបង្វឹកផ្ទាល់របស់នាងផងដែរ។ ពួកគេបានប្រាប់អ្នកសារព័ត៌មានថា ពួកគេនឹងរៀបការឆាប់ៗនេះ ហើយពួកគេមានបំណងប្រារព្ធពិធីនេះនៅឆ្នេរសមុទ្រ និងមានលក្ខណៈតូចតែប៉ុណ្ណោះ។
សេម បានសុំប្រ៊ីតនីរៀបការនៅផ្ទះរបស់នាង ដែលចិញ្ចៀនភ្ជាប់ពាក្យនោះច្នៃដោយលោក រ៉ូមេន ម៉ាឡាយេ ជាម្ចាស់ហាងគ្រឿងអលង្ការ Forever Diamond នៅទីក្រុងញ៉ូវយ៉ក។
សេមបានបង្ហោះលើIGថា “ខ្ញុំចង់ឲ្យប្រ៊ីតនីមានភាពរីករាយ” ហើយលោកក៏បានប្រាប់ទស្សនាវដ្តី Men’s health ថា “ធ្វើឲ្យប្រពន្ធមានភាពរីករាយ គឺជីវិតមានសុភមង្គល”។
នេះជាមង្គលការទី3ហើយសម្រាប់ប្រ៊ីតនី ដែលលើកទីមួយនាងបានរៀបការជាមួយ Jason Alexanderនៅឆ្នាំ2004 និងលែងលះនៅឆ្នាំ2004ដែរ ហើយនៅឆ្នាំ2004ដដែលនោះ នាងក៏បានរៀបការជាលើកទីពីរជាមួយKevin Federline និងមានកូនប្រុសចំនួនពីរនាក់ឈ្មោះ Sean Preston អាយុ16ឆ្នាំ និងកូនទីពីរឈ្មោះ Jayden James អាយុ15ឆ្នាំ ហើយនាងក៏លែងលះជាលើកទីពីរនៅឆ្នាំ2007។