កងទ័ពបានប្រុងប្រៀបរួចជាស្រេចដើម្បីជួយសម្រួលបញ្ហាផ្គត់ផ្គង់ប្រេងឥន្ធនៈបន្ទាប់ពីថ្ងៃទី៤នៃការបន្តកន្ទុយគ្នានៃរថយន្តដើម្បីចាក់ប្រេង ដោយសារគ្មានប្រេងនៅក្នុងស្ថានីយ៍សំរាប់ផ្គត់ផ្គង់។ អ្នកបើកបររថយន្តដឹកប្រេងសុីទែន យោធាជាង១៥០នាក់ នឹងត្រៀមដឹកបញ្ជូនប្រេងទៅកាន់ស្ថានីយ៍ ដែលគ្មានប្រេងឥន្ធនៈដើម្បីធ្វើការផ្គត់ផ្គង់។ ការកើនឡើងនៃតម្រូវការប្រេងដោយសារតែមានការព្រួយបារម្មណ៍ពីកង្វៈខាតអ្នកបើកបររថយន្តដឹកជញ្ជូនដែលធ្វើឲ្យមានការប៉ះពាល់ដល់ការផ្តត់ផ្គង់ប្រេងនៅតាមស្ថានី៍យ៍ហើយនៅសល់ពាសពេញនៅឯរោងចក្រចម្រាញ់។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោកGrant Shapps បាននិយាយថា “ យើងចាប់ផ្តើមមើលឃើញមានការជ្រួលច្របល់ក្នុងការទិញប្រេងពីគ្រប់ស្រទាប់នៃមនុស្សតែមិនច្រើនណាស់ណាទេ ដែលកើតមាននៅក្នុងស្ថានី៍យ៍ប្រេងឥន្ធនៈជាច្រើនកន្លែង”។ ចក្រភពអង់គ្លេសបានធ្វើការប៉ាន់ប្រមាណចពោះចំនួនអ្នកបើកបររថយន្តដឺកប្រេងដែលមានការខ្វះខាតប្រហែល១០០,០០០នាក់ ដែលបណ្តាលឲ្យកើតចេញជាបញ្ហានៃខ្សែរចង្វាក់ឧស្សាហកម្ម, រួមមានទាំងការផ្គត់ផ្គង់ស្បៀងអាហារទៅកាន់ផ្សារទំនើបនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
រដ្ឋាភិបាលបានធ្វើការស្តីបន្ទោសទៅលើប្រជាពលរដ្ឋដែលមិនមានតម្រូវការក្នុងការចាក់ប្រេង ដែលបង្ករឲ្យមានការបន្តកន្ទុយគ្នានៅតាមស្ថានីយ៍ជាច្រើន ដែលធ្វើឲ្យការផ្គត់ផ្គង់ប្រេងមិនគ្រប់គ្រាន់នៅកន្លែងខ្លះ។ ក្រុមការងារខាងគ្រឿងចក្រ RAC បានិយាយថាតម្លៃប្រេងក្នុង១លីត្រនៅនឹងកន្លែងបានឡើងថ្លៃ១សេន ចាប់តាំងពីថ្ងៃសុក្រដោយការឡើងថ្លៃនេះគេដឹងថាវាជាចំនួនដ៏តិចតួចនៃការលក់រាយដោយសារតម្រូវការបានកើនឡើង។
ទន្ទឹមគ្នានេះដែរ ក៏មានការការអំពានាវចំពោះអ្នកធ្វើការសំខាន់ៗ ដូចជាបុគ្គលិកសុខាភិបាល បុគ្គលិកថែរទាំសង្គមដើម្បីទទួលបាននូវអាទិ៍ភាពក្នុងការចាក់ប្រេងនៅកន្លែងណាដែលអាចធ្វើទៅបាន។រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាននិយាយថាទង្វើនៃការដាក់កងទ័ពឲ្យនៅប្រចាំការវាមានន័យថាដើម្បីឆ្លើយតបទៅនឹងសំណូមពរឲ្យមានការគាំទ្រដែលជាជំហ៊ានមួយក្នុងការប្រុងប្រយ័ត្នទុកជាមុននិងជាការចាំបាច់។