នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ចេញគ្រឿងឧបភោគបរិភោគជាច្រើនមុខរួមមាន មី ត្រីខ ស្កគ្រាប់ ព្រមទាំង ម៉ាស់ និងជែលលាងដៃ ចែកជូនដល់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ រួមនឹងអង្គភាពចំណុះដើម្បីចែកជូនបន្តដល់បងប្អូននាយទាហាន-នាយទាហានរងនិងពលទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
ក្នុងឱកាសនៃការបែកចែកនោះលោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរងក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ដែលរយៈកាលកន្លងមកក៏ដូចជាបច្ចុប្បន្នបានលះបង់កម្លាំងកាយចិត្តពេលវេលាផ្ទាល់ខ្លួននិងគ្រួសារដោយមមាញឹកក្នុងការចូលរួមបំពេញការងារស្នូល បង្កា បង្ក្រាប សង្គ្រោះ ជាពិសេសបេសកកម្មដ៏ធំចំពោះមុខគឺចូលរួម បង្កា ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩៕