បុរសអាហ្វហ្គានីស្ថាននៅក្នុងខេត្តHelmand នឹងមិនអាចកោរពុកមាត់និងពុកចង្ការបានទៀតទេបើយោងទៅតាមច្បាប់ថ្មីដែលចេញដោយពួកតាលីបង់។ជាងកាត់សក់នៅក្នុងរដ្ឋធានីកាប៊ុលក៏ត្រូវបានគេរាយការណ៍មកថាបានទទួលនូវបញ្ជាដូចគ្នាដែរ។បុរសទាំងឡាយណាដែលល្មើសនឹងច្បាប់នេះនឹងត្រូវទទួលទណ្ឌកម្ម តែគេមិនបានដឹងថាតើនឹងត្រូវទទួលទណ្ឌកម្មដោយរបៀបណា ?ឬក៏កំរិតណា ?នៅឡើយទេ។ពួកតាលីបង់បានចេញនូបទបញ្ញត្តិនេះដោយនិយាយថាវាល្មើសនឹងប្រឆាំងទៅនឹងការបកប្រែរបស់ច្បាប់អុីស្លាម, BBC បានរាយការណ៍ ។យោលទៅតាមសេចក្តីប្រកាសមួយដែលចេញផ្សាយដោយកាសែត Global News បាននិយាយថានឹងគ្មាននរណាម្នាក់មានសិទ្ធប្រឆាំងនឹងបទញ្ញត្តិនេះទេ។ ជាងកាត់សក់ម្នាក់នៅទីក្រុងកាប៊ុលបាននិយាយថា ក្រុមអ្នកប្រយុទ្ធអុីស្លាមបានបញ្ជូនសមាជិកតាលីបង់ជាសម្ងាត់ឲ្យចូលទៅក្នុហាងកាត់សក់នានាដើម្បី បញ្ជាក់ឲ្យច្បាស់ថាពលរដ្ឋបានធ្វើតាមនិងគោរពនូវបទបញ្ជា។ជាងកាត់នោះបានបន្ថែមទៀតថា “ពួកសកម្មប្រយុទ្ធនៅតែមកជាប្រចាំហើយបានបញ្ជាឲ្យឈប់កោរនិងតម្រឹមពុកចង្ការ មានម្នាក់ក្នុងចំណោមពួកគេ បានប្រាប់ខ្ញុំថា គេអាចបញ្ជូនអ្នកត្រួតពិនិត្យក្លែងខ្លួនមកចាប់ពួកយើង “។
ជាងកាត់សក់ម្នាក់ទៀតបានទទួលទូរស័ព្ទពីមន្ត្រីរដ្ឋាភិបាល ដោយប្រាប់ពួកគេថា ឲ្យបញ្ឍប់ធ្វើតាមរបៀបពួកអាមេរិក និងប្រាប់ពួកគេឲ្យឈប់តម្រឹមពុកចង្ការ។បទបញ្ញត្តិដ៏តឹងរុឺងនេះចាប់ផ្តើមមានឡើងនៅពេលដែលពួកតាលីបង់បានចូលកាន់កាប់ អាហ្វហ្គានីស្ថានហើយបង្កើតនវការឈឺចាប់ដោយដាក់ច្បាប់យ៉ាងតឹងរុឹងដូចកាលពួកគេបានធ្វើកាលពីអតីតកាល ទោះបីជាមានការអះអាងថានឹងមានរដ្ឋាភិបាលមួយដែលមិនប្រកាន់ជ្រុលនិយមកីដោយ ជាឧទាហរណ៍ ពួកគេបានសន្យាថានឹងអនុញ្ញាតិឲ្យក្មេងស្រីនិងស្ត្រីអាចទទួលបាននូវការសិក្សារ ប៉ុន្តែពួកគេបានលេបសំដីខ្លួនឯង។
កាលពីដើមខែនេះពួកតាលីបង់បានប្រកាសថាក្មេងប្រុសនឹងត្រូវបានវិលត្រឡប់ទៅរៀននៅមធ្យមសិក្សារវិញ ប៉ុន្តែខកខានមិនបាននិយាយអំពីស្រ្តីដែលជាសមភាគីរបស់គេ។
◦ Taliban