កាលពីថ្ងៃទី២៦ខែកញ្ញាវេលាម៉ោង២១និង២០នាទី កម្លាំងនគរបាលខេត្តព្រៃវែងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប្រធានសាខាគ្រឹៈស្ថានវិវឌ្ឍន៍ហ្គោលដិនស្រុកស្វាយអន្ទរ ពាក់ព័ន្ធករ-ណីឃាតកម្ម នៅចំណុចក្នុងបន្ទប់ក្នុងគ្រឹៈស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន សាខាស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែង បានឲ្យដឹងថាជនរងគ្រោះ(ស-ព) ឈ្មោះមុំ ចិន្តា ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិ៨ សង្កាត់កំពង់លីវ ក្រុងព្រៃវែង ខេត្តព្រៃវែង ជាបុគ្គលិគ្គសាខាវិវឌ្ឍន៍ហ្គោឌិន ហ្វាយនែន។
លោកស្នងការរងបានបន្តថាក្រោយពីទទួលបានដំណឹងលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង និងលោក បានដឹកនាំកម្លាំងជំនាញសហការជាមួយសមត្ថកិច្ចស្រុក, កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ពិនិត្យកន្លែងកើតហេតុនិងសាកសព ,សាកសពដេកផ្ងាក្បាលទៅទិសខាងត្បូង, សម្លៀកបំពាក់ជាប់នឹងខ្លួន, កដៃទាំង២មានស្នាមខ្សែរចងកដៃទ្រុត៤កន្លែង, កែងដៃទាំង២ស្នាមជាំខ្មៅ, កែងជើងសងខាងដា-ច់រលាត់ស្បែក។
លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី បន្តថា តាមកាបំភ្លឺពីម្តាយសាកស-ពឈ្មោះសឿ សុវណ្ណរី អាយុ៥០ឆ្នាំ ថានៅវេលាម៉ោង១០និង០០នាទី មេរបស់គាត់ហៅអោយទៅប្រជុំ ក្រោយពីកូនខ្លួនទៅបាត់ រហូតដល់ម៉ោង២០និង០០នាទី ទើបដឹងព័ត៌មានពីក្រុមការងារធ្វើការជាមួយកូនទូរសព្ទប្រាប់គាត់ថា កូនខ្លួនស្លាប់នៅកន្លែងធ្វើការងារវា។តាមការបញ្ជាក់របស់សមត្ថកិច្ចនិងពិនិត្យកន្លែងកើតហេតុ និងការបំភ្លឺរបស់ម្តាយសាកសព និងពិនិត្យសាកសព គឺសាកសពស្លាប់ដោយសារការប្រើកម្លាំងខ្ទុបមុខអោយថបដង្ហើមដាច់ខ្ចល់ស្លាប់ពិតជា ករណីឃាកម្ម ។
ក្រោយពីបានបំពេញនីតិវិធីចប់សព្វគ្រប់សមត្ថកិច្ច បានប្រគល់សពទៅអោយក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ សមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះយ៉ុម ចន្ថា ភេទប្រុស ឆ្នាំណើត១៩៩៩ រស់នៅភូមិល្ហើយ ឃុំស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រធានសាខាគ្រឹៈស្ថានវិវឌ្ឍន៍ហ្គោលដិនស្រុកស្វាយអន្ទរ។ សមត្ថកិច្ចក៏ សាកសួរហើយជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋានគរបាលស្រុកស្វាយអន្ទរដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕