ប៉ៃលិន៖នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនបានបញ្ជូនជនត្រូវចោទចំនួន០៣នាក់ទៅកាន់ពន្ធធនាគារខេត្តពាក់ព័ន្ធករណីជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ជនត្រូវចោទមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះស៊ីតទី(ហៅង៉ោ ល)ភេទប្រុសអាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដជនជាតិខ្មែរសញ្ជាតិខ្មែរទីលំនៅបច្ចុប្បន្នភូមិប៉ាងរលឹមសង្កាត់អូរតាវ៉ៅក្រុង/ខេត្តប៉ៃលិន ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទជួញដូរ,រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារខេត្ត ប៉ៃលិនដើម្បីឃុំខ្លួនជាបណ្ដោះអាសន្ន។
២-ឈ្មោះប៉ក់សុភ័ន(ហៅម៉ៅ)ភេទប្រុសអាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដជនជាតិខ្មែរសញ្ជាតិខ្មែរទីលំនៅបច្ចុប្បន្នភូមិអូរស្ងួតសង្កាត់បរយ៉ាខាក្រុង/ខេត្តប៉ៃលិន ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារខេត្តប៉ៃលិន ដើម្បីឃុំខ្លួនជាបណ្ដោះអាសន្ន ។
៣- ឈ្មោះយិនសុធាភេទប្រុសអាយុ៣៤ឆ្នាំមុខរបរមិនពិតប្រាកដជនជាតិខ្មែរសញ្ជាតិខ្មែរទីលំនៅបច្ចុប្បន្នភូមិរោងចក្រសង្កាត់បរយ៉ាខាក្រុងប៉ៃលិនខេត្តប៉ៃលិន ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទរក្សាទុកនិងប្រើប្រាស់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារ ខេត្តប៉ៃលិនដើម្បីឃុំខ្លួនជាបណ្ដោះអាសន្ន៕