តៃបុិ-(CNA)
នាវាចម្បាំងអង់គ្លេស HMS Richmond បានធ្វើដំណើរឆ្លងកាត់ច្រកតៃវ៉ាន់កាលពីព្រឹកថ្ងៃច័ន្ទ ដោយយោលទៅតាម Tweeter របស់នាវាពិឃាតនេះ។ " បន្ទាប់ពីមានការមមាញឹកជាមួយសម្ព័ន្ធមិត្តជាដៃគូរនៅសមុទ្រចិនខាងកើត ឥឡូវនេះយើងកំពុងធ្វើដំណើរឆ្លងកាត់តាមច្រកតៃវ៉ាន់ដើម្បីទៅធ្វើទស្សនៈកិច្ចនៅវៀតណាមនិងជួបជាមួយកងទ័ពជើងទឺកវៀតណាម " Tweeter បានសរសេរ ។
ជាផ្នែកមួយនៃនាវាពិឃាតចំនួន២៣គ្រឿង HMS Richmond ជានាវាមួយដែលបានពង្រាយនិងហែរហមនាវាផ្ទុកយន្តហោះ HMS Queen Elizabeth ll នៅក្នុងប្រតិបត្តិការណ៍ជាក្រុមដែលមានបេសកកម្មក្នុងពិភពលោកក្នុងចម្ងាយ២៦,០០០ ណូទីកាល់ម៉ាយ (រង្វាស់សមុទ្រ ១ណូទីកាល់ម៉ាយ ស្មើនឹង ១,៨០០ ម៉ែត្រ)និងធ្វើទស្សនៈកិច្ចចូលចតប្រទេសចំនួន ៤០។
កាលពីដើមខែនេះនាវាផ្ទុកយន្តហោះអង់គ្លេស HMS Queen Elizabeth ll និងក្រុមនាវាដែលហែរហមបានចូលចតនៅកំពង់ផែ Yokohama នៃប្រទេសជប៉ុន ។
ឯកអគ្គរាជទូតអង់គ្លេសនៅក្នុងទីក្រុងតូក្យូបាននិយាយថា ការពង្រាយកងនាវាទាំងអស់នេះវាបានបង្ហាញនូវកំលាំងនិងភាពដ៏អស្ចារ្យនៃកងនាវាភូមិន្ទអង់គ្លេសនិងទំនាក់ទំនងដ៏ជិតស្និទ្ធនិងការប្តេជ្ញាចិត្តរវាងអង់គ្លេសនិងជប៉ុនសំរាប់សន្តិសុខលើផ្ទៃសមុទ្រក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វីក។
ការឆ្លងកាត់របស់នាវាពិឃាត HMS Richmond បានកើតមានឡើង១សប្តាហ៍បន្ទាប់ពីលោកឧត្តមនាវី Tony Radakin ប្រធានសេនាធិការកងនាវាភូមិន្ទចក្រភពអង់គ្លេសបាននិយាយប្រាប់ Nikkel Asia ថា"ច្រកតៃវ៉ាន់គឺជាដែនទឹកអន្តរជាតិព្រមទាំងបញ្ជាក់ថាផ្លូវទឹកនេះប្រជាជាតិណាក៏អាចប្រើប្រាស់បានដែរមិនមែនសំរាប់តែចិននោះទេ"។